ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសតែងតាំង និងផ្ទេរភារកិច្ច ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្តកំពត
Mo,23 Dezember 2019 (Time 04:18 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 399នាក់)


ខេត្តកំពត៖ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំ​ការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង និងផ្ទេរភារកិច្ច​ប្រធា​នមន្ទី​ររៀបចំដែនដី នគរូបនីយ​កម្ម សំណង់ និងសុរិយោដីខេត្តកំពត ដោយ​មានការអញ្ជើញ​ចូលរួម​ពីថ្នាក់​ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។

ពិធីនេះប្រព្រឹត្តទៅនា​ព្រឹកថ្ងៃច័ន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត។
យោងប្រកាសលេខ១៧៨.ដនស.ប្រក ចុះថ្ងៃចន្ទ ​៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៦ ខែ​ធ្នូ ឆ្នាំ២០១៩ ត្រូវបានតែងតាំង​លោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគរូប​នីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ជំនួសលោក យិន វុឌ្ឍ ដែលត្រូវ​បានផ្ទេរភារកិច្ច​ទៅបម្រើការនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​។

ក្នុងឱកាសនេះ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ ផ្តាំផ្ញើ​ប្រធាន​មន្ទីរ​ទើប​ទទួលតំ​ណែងថ្មី ត្រូវបន្តធ្វើកិច្ច​ការដែល​នៅសេសសល់ ដើ​ម្បីបម្រើ​ប្រជាពល​រដ្ឋឱ្យបានល្អ ពិសេ​សការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជាលក្ខណៈ​ប្រព័ន្ធជូនប្រជា​ពលរដ្ឋស្រប​តាមគោលន​យោបាយរបស់រាជរដ្ឋាភិបាលលើកិច្ចការងារដីធ្លី។
ក្រើនរំលឹក​ស្រដៀងគ្នា​នោះដែរ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំ​ការ នៃក្រសួងរៀប​ចំដែនដី នគរូបនី​យកម្ម និងសំណង់បានមានប្រសាសន៍ថា មន្ត្រីជំនាញ​ស្ថិតក្នុងក្របខ័ណ្ឌ​រដ្ឋ ត្រូវ​ប្រើប្រាស់ពេលវេលា​ឱ្យបានសមរម្យស្របតាមច្បាប់ដែលបានកំណត់។
មានន័យថា ក្នុងនាមខ្លួនជាអ្នកធ្វើការងារ និងទទួលប្រាក់​បៀវត្សរ៍របស់រដ្ឋ​បែរជាទៅបម្រើ​ការឱ្យក្រុម​ហ៊ុន ដោយទុកកិច្ច​ការទាំងឡាយឱ្យ​នៅរាំងស្ទះរហូត​បង្កការលំបាក​ដល់ប្រជាពលរដ្ឋ​ដែលត្រូវ​ពឹងពាក់នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3671 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101355 នាក់
ខែនេះ :
511385 នាក់
3 ខែនេះ :
1132277 នាក់
សរុប :
17739013 នាក់