ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួនជនសង្ស័យ​បាញ់តដៃ កម្លាំងការិយាល័យគ្រឿង​ញៀន ក៦ ចំនួន២នាក់ ​នៅខណ្ឌ​ទួល​គោក
Di,24 Dezember 2019 (Time 11:40 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


រាជធានីភ្នំពេញ៖ជន​ស​ង្ស័យចំនួន២​នាក់ ដែលដកកាំភ្លឺង​បាញ់ប្រហា​ទៅលើ​កម្លាំង​ ការិយា​ល័យ​គ្រឿង​ញៀន ក៦ ជាច្រើនគ្រាប់ សំណាងល្អមិនបណ្តាល​ឲ្យមានមនុស្សរងគ្រោះ​ ត្រូវបានចាប់​ឃាត់​ខ្លួន​បាន​ភ្លាមៗ​ កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវ​លេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងក​ក់ទី២ ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ​។

ពាក់ពន្ឋ័ករណីបាញ់​តដៃគ្នា​ជាច្រើនគ្រាប់រវាងជនសង្ស័យ និងកម្លាំង​ការិយា​ល័យគ្រឿងញៀន ក៦ បើតាម​កម្លាំងការិយល័យគ្រឿងញៀន ក៦ បាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុជាង២០ឆ្នាំ និងទី២៖ ឈ្មោះ មាស សីលា ហៅអាទាល់ ភេទប្រុសអាយុជាង២០ឆ្នាំ។

សមត្ថកិច្ចបន្តថា​៖មុនកើតហេតុគឺកម្លាំងបានតាមមុខសញ្ញា ៤ ទៅ៥នាក់ ចេញពីម្តុំពេទ្យលោកសង្ឃ ខណៈកំពុងតាម ជនសង្ស័យដឹងខ្លូនបានជិះ​ម៉ូតូគេច​ពីកម្លាំងតាមផ្លូវ៥៩​៨ បត់មកផ្សារ​មាន់អាំង លុះ​បត់បាន​បន្តិច​នឹងមានការជិះប្រដេញ​ពីកម្លាំងនគរ​បាលផង ជនសង្ស័យ​បានបត់ម៉ូតូចូ​លក្នុង​ផ្ទះរួច​ដកកាំភ្លើង បាញ់ម​កលើ​កម្លាំង​នគរបាល​ជាច្រើន​គ្រាប់តែ​មិនត្រូវ ហើយកម្លាំងន​គរបាលបា​នរត់​គេចចេញ​ពីគ្រាប់កាំភ្លើង។

រី​ឯជនសង្ស័យបា​នរត់ចូលក្នុងផ្ទះក្រោយ​មកត្រូវបាន កម្លាំងការិយាល័យគ្រឿងញៀនក៦ ហៅ​ខាងកម្លាំងខណ្ឌទួល​គោក មកជួយឡោមព័ទ្ធចាប់បាន២នាក់ ដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ដែ​លបាញ់រួចមួយ​ចំនួនផងដែរ។

ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវបាន​បញ្ជូនទៅ​សាកសួរ​នៅខាងការិយាល័យ​គ្រឿង​ញៀន ក៦ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4536 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102220 នាក់
ខែនេះ :
512250 នាក់
3 ខែនេះ :
1133142 នាក់
សរុប :
17739878 នាក់