ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ខេត្តកំពតប្រារព្ធពិធីដាំដើមឈើ ដើម្បីអប​អរព្រឹត្តិការណ៍ បុណ្យសមុ​ទ្រលើកទី៨ ជុំទី២
Sa,21 Dezember 2019 (Time 02:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 351នាក់)


ខេត្តកំពត៖ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈក​ម្មការអន្ត​រក្រសួង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបា​លខេត្តកំពត និងលោកជំទាវ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោ​កជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើ ដើម្បីអ​បអរព្រឹត្តិ​ការណ៍បុណ្យសមុទ្រលើកទី​៨ ជុំទី២ នៅខេត្តកំពត នាព្រឹកថ្ងៃសុក្រ ​៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​វុធ សិស្ស និស្សិត ប្រជាពលរដ្ឋមូលដ្ឋាន សរុបប្រមាណ៣០០នាក់។

ឯកឧត្តម ជា​វ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា នៅពេលខាងមុខ រដ្ឋបាលខេត្តកំពតនឹងរៀបចំឱ្យមានសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ ដើម្បីផ្តល់ឱកា​សចំពោះគូ​ស្រករដែលត្រូវរៀបអាពាហ៍ពិពាហ៍ ដាំដើមឈើយ៉ាងហោចឱ្យបានពីរដើមទុកជាអនុស្សាវរីយ៍ និងប្រយោ​ជន៍ទៅអនាគត។

ឆ្លើយតបចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃ​ថ្លាខាងលើ ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា នេះជាការយកចិត្តទុកដាក់ប្រកបដោយគតិឧត្តុង្គឧត្តម បំណងប្រែក្លាយដែនដីឱ្យមានភាពបៃតង ស្របតាម​ទស្សនវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់។ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តម​សូមគាំទ្រនូវការបង្កើតសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍របស់រដ្ឋបាលខេត្ត។

សូមបញ្ជាក់ផ​ងដែរថា សម្រាប់ពិធីដាំដើមឈើអបអរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨នេះ គឺអ្នក​ចូល​រួមដាំដើមរំដួលចំនួន១៦៧ដើម ហើយថ្នាក់ដឹកនាំបានដាំដើមគីនិន៦ដើម និងដើម​នាងនួន​ចំនួន៦ដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6925 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104609 នាក់
ខែនេះ :
514639 នាក់
3 ខែនេះ :
1135531 នាក់
សរុប :
17742267 នាក់