ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនី​យ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ន​គរបាលអន្តោប្រវេសន៍ថ្មី ក្រុងប៉ោយប៉ែត ប្តេជ្ញា​ចិត្តប​ម្រើ​សេ​វាសាធារណៈ​ជូនភ្ញៀវជាតិ អន្តរជាតិ ឲ្យទាន់ពេល​វេលា និងប្រក​បដោយប្រសិទិ្ធភាព
Fr,20 Dezember 2019 (Time 08:03 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 501នាក់)


ខេត្តបន្ទាយមានជ័យ៖អតីតនាយប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិ អូរយ៉ាដាវ នៃ​នាយកដ្ឋានច្រទ្វារទី២ លោ​កឧ​ត្តមសេនីយ៍ត្រី អ៊ី ចំរើន អត្តលេខ៥៨៥៨១ បានប្តេជ្ញា​ចិត្តដឹកនាំ​អង្គភាពឲ្យរីក​ចម្រើន គោរព​ច្បាប់ បទបញ្ជាផ្ទៃក្នុង វិន័យកងកម្លាំង គោរពមេកើយតាមឋានានុក្រម និងប្តេជ្ញា បម្រើ​សេវាសា​ធារណៈ​ជូនភ្ញៀវជាតិ-​អន្តរជាតិ ឲ្យទាន់ពេលវេលា និងប្រកបដោយប្រ​សិទិ្ធភាព។

លោ​កឧ​ត្តមសេនីយ៍ត្រី ប្តេជ្ញាចិត្ត​បែបនេះក្នុងឱកាសដែល​លោកត្រូវបាន​សម្តេចក្រឡាហោម ស ខេ​ង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ សម្រេចផ្ទេភារកិច្ច និងតែងតាំ​ងមុខតំណែង​ជា​នា​យ​ប៉ុស្តិ៍ន​គរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទ្វារទី១ ខណៈ​ដែល​លោកវ​រសេនី​យ៍ឯក ខឹម ចិត្ត្រា នាយប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ត្រូវបាន​ផ្ទេរភារ​កិច្ចឲ្យទៅ​បម្រើការងារ ជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគីរីវិញ។

សូមជំរាបដែរថា​ ពិធីប្រកាសផ្ទេភារកិច្ច និងតែងតាំ​ងមុខតំណែង​ជា​នា​យប៉ុស្តិ៍ន​គរបាល​អន្តោ​ប្រវេស​ន៍នេះ បានធ្វើឡើង​នារសៀលថ្ងៃសុក្រ ​៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹ​ងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការប៉ុស្តិ៍ន​គរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ ក្រោម​អធិបតីភាព នាយឧត្តម​សេនីយ៍ ឃុន សំបូរ អគ្គនាយ​ករង នៃអគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រ​វេសន៍ លោក ង៉ោ ម៉េងជ្រួន អភិបាលរ​ងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារ​ងអមសាលា​ដំបូង​ខេត្ត និងមានការអញ្ជើញ​ចូលរួមពីលោក លោកស្រី មន្ត្រីរាជការ ស្ថាប័ន​ពាក់ពន្ធ័​យ៉ាង​ច្រើន​កុះក​រផងដែរ។

ថ្លែងនាឱកាសនោះដែរនាយឧត្តម​សេនីយ៍ ឃុន សំបូរ បានមានប្រសាសន៍ ផ្ដាំផ្ញើទៅ​ដល់លោកនា​យប៉ុស្តិ៍ទាំងពីរត្រូវយកចិត្តទុកដាក់និងខិតខំធ្វើការងារ ធម្មតាទេការផ្លាស់ប្ដូរទីកន្លែងការងារវាជា​គោល​ការ​ណ៍របស់ថ្នាក់ដឹកនាំ គឺការផ្លាស់ប្ដូរ ដើម្បីយកបទពិសោធន៍ការងារ ហើយការផ្លាស់ប្ដូរមុ​ខ​តំណែងពីកន្លែងមួយទៅកន្លែងមួយ គឺជាការងារដូចគ្នានោះទេ វាសំខាន់គឺឋិតនៅលើខ្លួនយើង​ផ្ដល់​តម្លៃឲ្យការងារ សូម​ឲ្យខ្លួនឯងត្រូវគិ​តថាយើង​ជាអ្នក​ណា និងត្រូវអនុវត្តការងារអ្វីខ្លះ ដើម្បីប​ម្រើប្រ​ជាព​លរដ្ឋនិងមាតុភូមិរបស់យើង​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7862 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105546 នាក់
ខែនេះ :
515576 នាក់
3 ខែនេះ :
1136468 នាក់
សរុប :
17743204 នាក់