ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថៅកែស្ថានីយ៍ប្រេង PTT ប្រើអំពើហិង្សាទៅលើគ្រូបង្រៀនម្នាក់ ត្រូវបាន​កម្លាំងសមត្ថកិច្ច ចាប់​ឃាត់ខ្លួន នៅក្បែររង្វង់មូ​លគួរស្រូវ
Fr,20 Dezember 2019 (Time 04:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 377នាក់)


រាជធានីភ្នំពេញ៖កម្លាំងន​គរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បានចាប់​ឃាត់​ខ្លួន​ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន​ វិធុរ៉ាក់ នា​រ​សៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅជិតរង្វង់​មូលគួស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ បញ្ជូនទៅតុលាការ បន្ទាប់ពី​ផ្ទុះអំពើហិង្សា​យ៉ាងធ្ងន់ធ្ងរទៅ​លើគ្រូប​ង្រៀនម្នាក់ ហើយ​ត្រូវបាន​ចែកចាយ​ព្រោងព្រាត​នៅតាម​បណ្ដាញ​សង្គម Facebook​។

លោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌដង្កោបានប្រាប់អ្នក​ព័ត៌មាន​​ឲ្យដឹងថា​៖ការ​ឃាត់ខ្លួន​ថៅកែ​ស្ថានីយប្រេង​ PTT​ ឈ្មោះ​ សា​រុន​ វិធុ​រ៉ា​ក់​ ដោយ​យោង​តាម​ដីកា​ចាត់តាំង​តំណាង​អយ្យការ​របស់​លោក​ កែវ​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ទន្ទឹមនោះ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​បាន​ចេញ​ដីកា​ឲ្យ​នាំ​ខ្លួន​លោក​ អ៊ឹម​ សិរី​រដ្ឋ​ ជា​គ្រូបង្រៀន​ ផង​ដែរ​ពាក់ព័ន្ធ​ករណី​នេះ​។
សូម​បញ្ជាក់​ផងដែរថា​ លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ត្រូវជា​កូនប្រុស​លោក​ ចាន់​ សា​រុន​ អតីតរដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​ និង​បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​មណ្ឌល​តាកែវ​ និង​បក្ខពួក​បាន​រង​ការ​ចោទប្រកាន់​ ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ ទៅ​លើ​លោក​ អ៊ឹម​ សិរី​រដ្ឋ​ ជា​គ្រូបង្រៀន​កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែធ្នូ​កន្លង​ទៅ​ នៅ​ក្នុង​បរិវេណ​ស្ថានីយ៍​ប្រេង​របស់​ខ្លួន​ ដោយ​ពួក​គេ​ចោទ​ថា​ គ្រូបង្រៀន​រូប​នេះ​ បាន​ចូល​ទៅ​អុកឡុក​ និង​ចូល​ក្នុង​បន្ទប់ទឹក​ស្រី​ លួច​ថត​នារី​នៅ​ក្នុង​បន្ទប់ទឹក​នោះ​។

លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ថែម​ទាំង​បង្ហោះ​វី​ដេ​អូ​ និង​រូបភាព​លើក​មេដៃ​ជាមួយ​រូប​គ្រូបង្រៀន​ដោយ​ចងដៃ​ទៅ​ក្រោយ​ និង​ចាប់​បោច​សក់​នៅ​លើ​បណ្ដាញ​សង្គម​ Facebook​ ទៀត​ផង​ ដែល​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​រិះគន់​យ៉ាង​ចាស់ដៃ​ ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ខុសច្បាប់​ទម្លាប់​បែប​នេះ​។​

ពាក់ពន្ឋ័ករណី​នេះ​ ក៏​មាន​ចោទ​ចំៗ​ទៅ​លើ​ថៅកែ​ស្ថានីយ៍​ប្រេង​ PTT​ លោក​ សា​រុន​ វិធុ​រ៉ា​ក់​ ថា​ខុស​ទាំ​ងស្រុង​ដោយសារ​ខ្លួន​ មិនមែន​ជា​មន្ត្រី​សមត្ថកិច្ច​ ហើយ​ទៅ​ចាប់ចង​ និង​បញ្ជា​ឲ្យ​កូនចៅ​វាយ​យ៉ាង​ដូច្នេះ​ទេ​ នោះ​វា​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ​ហើយ​ ដែល​តំណាង​អយ្យការ​តំណាង​ឲ្យ​រដ្ឋ​មាន​សិទ្ធិ​ដាក់​ពាក្យបណ្តឹង​បាន​ បើ​ទោះបី​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ក៏​ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3611 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101295 នាក់
ខែនេះ :
511325 នាក់
3 ខែនេះ :
1132217 នាក់
សរុប :
17738953 នាក់