ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកអភិបាល​ខេត្តកំពត-កែប អញ្ជើញ​ចូលរួមក្នុង​សិក្ខាសា​លា ស្តីពីទី​ក្រុងស្អាត ឆ្នេរល្អ​ទេសចរ​ណ៍​រុងរឿង
Fr,20 Dezember 2019 (Time 04:00 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 388នាក់)


ខេត្តកំពត​៖កាលពី​ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និង​ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញ​ចូលរួមក្នុង​សិក្ខាសាលាអ​បអរសាទរ​ពិធីបុណ្យ​សមុទ្រលើកទី៨ ក្រោមប្រធានបទ" ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង"។

អង្គសិក្ខាសាលាបាន​ធ្វើឡើងនៅអគារA នៃសាលសន្និសី​ទខេត្តកំពត ក្រោមអធិបតីភាព លោក​បណ្ឌិត​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន​គណៈកម្មកា​រអន្តរក្រសួង ដើម្បីរៀបចំពិ​ធីបុណ្យសមុទ្រលើកទី៨។

អង្គពិធីនេះ​ ក៏មានការចូលរួមយ៉ាងច្រើនកុះករ ​ពីសំណាក់មន្ត្រីជំនាញ ពាក់ព័ន្ធ ម្ចាស់សណ្ឋាគារ បឹងហ្គាឡូត៍ ម្ចាស់រីស៊ត ម្ចាស់ផ្ទះសំណាក់ ​ភោជនីយដ្ឋាន អាជីវករ អាហារដ្ឋាន រមណីយដ្ឋាន តំបន់​ទេសចរណ៍នានា ដែលមកពីខេត្តទាំង​បួនជាប់ឆ្នេរសមុទ្រកម្ពុជា ដូចជាខេត្តកោះកុង ខេត្តព្រះ​សីហ​នុ ខេត្តកែប និងខេត្តកំពត។

សូមបញ្ចាក់​ផងដែរថា ជាមួយនឹងអង្គសិក្ខាសាលា​នេះ ឯកឧត្តមអធិបតីក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដ​ល់មូលដ្ឋានអាជីវកម្ម​ទេសចរណ៍គំរូតំបន់​ឆ្នេរសមុទ្រកម្ពុជា​ប្រចាំឆ្នាំ២០១៩ចំនួ​ន១១៣ ផងដែរ។​ក្នុងនោះខេត្តកំពតមាន៥៤អាជីវកម្ម ខេត្តកែប២៣អាជីវកម្ម ខេត្តព្រះសីហនុ១៦អា​ជីវកម្ម និងខេត្តកោះកុងចំនួន២០អាជីវកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13570 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105938 នាក់
ខែនេះ :
521642 នាក់
3 ខែនេះ :
1130326 នាក់
សរុប :
17735090 នាក់