ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
វេទិកាពិគ្រោះ​យោបល់ថ្នាក់​ខេត្ត លើក​ទី២ ឆ្នាំ២០១៩ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងស​ហគមន៍មូលដ្ឋាន
Fr,20 Dezember 2019 (Time 02:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 377នាក់)


ខេត្តស្ទឹងត្រែង៖​ឯកឧត្តម ម៉ុម សារឿន​ អភិបាល នៃគណៈ​អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ​ជា​អធិបតីក្នុងវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត លើកទី២ ឆ្នាំ២០១៩ ជាមួយសមាគម អង្គការមិន​មែន​រដ្ឋា​ភិបាល និងសហគមន៍មូលដ្ឋាន កាលរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត។

ក្នុងពិធីនេះ​ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត អភិបាលរងក្រុង ស្រុក ប្រធានអនុ​ប្រធាន​មន្ទីរអង្គភាពនានាជុំវិញខេត្ត មេឃុំ ​ចៅសង្កាត់ តំណាង​អង្គការសង្គមស៊ីវិល ប្រធានសមាគម និងស​ហគមន៍ប្រមាណសរុប១៦៨នាក់។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការរៀបចំវេទិកា​ពិគ្រោះយោបល់នេះឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងកិច្ចការសមាគម អង្គ​ការសង្គមស៊ីវិល ក្នុងភាពជាដៃគូរវាង រដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើ​សកម្មភាពក្នុងខេត្តស្ទឹងត្រែង ក្នុងការរួមចំណែក​អនុវត្តតាមគោលន​យោបាយយុទ្ធ​សាស្ត្រចតុ​កោ​ណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួនទៅតាមផែនការ និងគោរពតាមច្បាប់លក្ខខន្តិកៈស្តីពីការបង្កើតអង្គការ សមាគម នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណង៖
 -ធានាបាននូវការប្រតិបត្តិតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ជាធរមានក្នុង​កិច្ចប្រ​តិបត្តិការសកម្មភាពការងាររបស់ដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត។
 -បង្កើនភាពស្និទស្នាល និងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកសាធារណៈរបស់រដ្ឋ ជាមួយនឹងសមា​គម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត។
-ក្ដាប់បា​ននូវវឌ្ឍនភាពការងាររបស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍​ក្នុងមូល​ដ្ឋាន។
-ទទួលយកនូវមតិយោបល់ សំណូមពរ សំណើ និងបញ្ហាប្រឈមនានា។ក្នុងកិច្ចប្រតិបត្តិកា​រសកម្ម​ភាពការងាររប​ស់ដៃគូអភិវឌ្ឍន៍គ្រប់ផ្នែក ដើម្បីពិនិត្យពិចា​រណា ដោះស្រាយតាមសមត្ថកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7826 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105510 នាក់
ខែនេះ :
515540 នាក់
3 ខែនេះ :
1136432 នាក់
សរុប :
17743168 នាក់