ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរបរិស្ថាន​ខេត្តមណ្ឌលគិរី ប្រារព្ធពិធីចុះ​កិច្ចព្រមព្រៀង ស​ហគមន៍​តំបន់ការពារធម្មជាតិទាំង ១២សហគមន៍
Fr,20 Dezember 2019 (Time 02:10 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 359នាក់)


ខេត្តមណ្ឌល​គិរី៖នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជា​មួយអង្គ​កា​រនិងWWF រៀបចំពិធីចុះកិច្ចព្រមព្រៀងសហគមន៍ តំបន់ការពារធម្មជាតិទាំង១២សហគមន៍ នៃដែនជម្រកសត្វព្រៃ ស្រែពក ភ្នំព្រេច និងកែវសីមា ជាមួយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឈឹម កាន អភិបាលរង នៃគណៈអភិបាល​ខេត្តមណ្ឌលគិរី។

ពិធីនេះប្រព្រឹត្តទៅ​នៅភូមិអញ្ជ័រ ឃុំសុខសាន្ត ស្រុកកោះញែក ដោយមានការអញ្ជើញចូលរួ​មពីមន្ទីរ​អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាន់អាវុធ តំណាងអង្គការដៃគូរនានា និងសហគមន៍យ៉ាង​ច្រើនកុះករ​ផងដែរ។

សូមបញ្ជាក់ផងដែរថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងទី១/ ចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងរ​វាងសហគមន៍តំបន់ការពារធម្មជាតិ ជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់សិទ្ធិ និងការទទួល​ខុសត្រូវ​ដល់​ស​ហគមន៍ ដើម្បីឲ្យពួកគាត់រៀបចំផែនការ និងគ្រប់គ្រងធនធានធម្មជាតិនៅក្នុងសហគមន៍ ដោយនិរន្តភាពផ្អែកលើច្បាប់តំបន់ការពារធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ទី២/លើកក​ម្ពស់ស្ថាប័នសហគមន៍ឲ្យមាន​ភាពជាម្ចាស់លើការគ្រប់គ្រង​ធនធានធម្មជាតិប្រកបដោ​យ​និរន្តភាព។
ទី៣/ដើម្បីធានាសុខុមាលភា​ពរបស់សហគ​មន៍ឲ្យកាន់តែល្អប្រសើរឡើង តាមរយៈការប្រើប្រាស់ព្រៃ​ឈើ និង​ជីវ​ចម្រុះ​ប្រកប​ដោយនិរន្តរភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7634 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105318 នាក់
ខែនេះ :
515348 នាក់
3 ខែនេះ :
1136240 នាក់
សរុប :
17742976 នាក់