ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រ​ហមកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធពិធី​អប​អរសាទរទិ​វាអន្តរជាតិ​ នៃអ្ន​កស្ម័គ្រ​ចិត្ត ៥ ធ្នូ ២០១៩
Do,19 Dezember 2019 (Time 08:28 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 374នាក់)


ខេត្តព្រះវិហារ៖​នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានប្រារព្ធអបអរសាទរ​ទិវាអន្តរជាតិនៃ​អ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ:ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាបន្ន "Volun​teer For Inclusive Future" ទិវានេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធាន​គណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ លោ​កជំទាវ លោក អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រ​តិបត្តិសាខា អនុសាខាក្រុង អ្នកស្ម័គ្រចិត្ត ប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន យុវជនកាកបាទ​ក្រហមកម្ពុជា សរុបចំនួន១២០នាក់។

ក្នុងឱកាសនោះ​ ឯកឧត្ដមប្រធាន បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខថ្លែង អំណរគុណ និងកោតសរសើរ​យ៉ាង​ជ្រាល​ជ្រៅចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគ ធនធាន ពេលវេលាកម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ និងនៅតាមគ្រឹះ​ស្ថានសិក្សានានា។ 

ឯកឧត្ដមប្រធាន ​បានគូសបញ្ជាក់បន្ថែមថា ទិវាអន្តរ ជាតិនៃអ្នកស្ម័គ្រ ចិត្ត គឺជាការលើកក​ម្ពស់ការ​ចូលរួមដោយស្ម័គ្រចិត្តក្នុង ការងារមនុស្ស ធម៌របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។ទិវានេះ​បានផ្តោតលើគុណតម្លៃនៃការងារស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងរបស់ចល​នាកាកបាទ​ក្រហម​អឌ្ឍចន្ទក្រហម និងជាកម្លាំងប្រតិបត្តិករមនុស្សធម៌ប្រកប ដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7118 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
104802 នាក់
ខែនេះ :
514832 នាក់
3 ខែនេះ :
1135724 នាក់
សរុប :
17742460 នាក់