ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាតករ សម្លាប់ស្ត្រីជាគ្រូបង្រៀន កាពិតជាប្តីជនរងគ្រោះ​សោះ
Do,19 Dezember 2019 (Time 06:14 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 452នាក់)


ខេត្តបាត់ដំបង៖ស្ត្រីជាគ្រូបង្រៀនម្នាក់ ដែលត្រូវបានឃាត​ករ​​មិនស្គាល់មុខសម្លាប់យ៉ាង​ព្រៃផ្សៃនៅ​ក្នុងព្រៃ ដោយមិនដឹកពីមូលហេតុ​នោះ សមត្ថកិច្ច​ជំនាញ នៃស្នង​ការដ្ឋានន​គរបាលខេត្តបា​ត់ដំបង​ បានធ្វើ​ការស្រាវជ្រាវរហូតឈានដល់​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ ព្រំ សួស​សំណាង ភេទប្រុស អា​យុ៣១​ឆ្នាំ ត្រូវ​ជាប្តី​ជនរង​គ្រោះ​មកធ្វើការ​សាកសួរ​ រួចបញ្ជូនខ្លួនទៅតុលា​ការ​។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួល​ផែនបាន​ឲ្យដឹងថា បន្ទាប់ពីទទួល​បានព័ត៌មា​នកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី ដោយមានការភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សាកសពស្រី្តម្នាក់​ស្លាប់​នៅចំណុចឃ្លាំងផ្ទុះ ស្ថិតនៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំ​បង ដែលគេស្គា​ល់ថា ឈ្មោះ អ៊ូច ចាន់ថា ភេទស្រី អាយុ២៩ឆ្នាំ ជាគ្រូបង្រៀន​កំរិតបឋម​សិក្សា​នៅស្រុកសំឡូត ខេត្តបាត់ដំបង​។ភ្លាមៗនោះដែរ ដោយអនុវត្តនូវបទ​បញ្ជារបស់ឯកឧត្តម ឧត្តមសេ​នីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង លោកបាន​ដឹកនាំកម្លាំង​នគរបាលជំ​នាញក្នុង​ផែនការងារព្រហ្មទ័ណ្ឌ​ចុះធ្វើការស្រាវជ្រាវ​ស៊ើបអង្កេត​លើករណីនេះ ជាបន្ទាន់​ដោយមានអង្គភា​ពជំនាញពាក់ព័ន្ធ​ចូលរួមក្នុងកា​រធ្វើកោសល្យវិច័យ​លើសាកសព​ដោយយក​ចិត្តទុកដាក់​បំផុត ។

លោកស្នងការរងបញ្ជាក់បន្ថែមថា ឆ្លងតាមរយៈនៃការស្រាវជ្រា​វនៅទីកន្លែង​កើតហេតុ និងការធ្វើ​កោសល្យវិច័យលើសាកសព សមត្ថកិច្ចជំនាញ​បានវាយតម្លៃ និងសន្និដ្ឋានថា (មិនមា​នករណី​រំលោភសេ​ពសន្ថវៈ) លើរាងកាយជនរ​ងគ្រោះនោះទេ ប៉ុន្តែជនរង​គ្រោះត្រូវ​បានជនសង្ស័យ​ជាប្តីប្រើប្រាស់​ខ្សែរឹតករ និងមូ​ល​បំបា​ក់ករ រហូតដល់​ស្លាប់បាត់បង់ជីវិត ដែលករណី​មួយ​ នេះ អាចផ្តើម​ចេញពីរឿងគំនុំ​ឬទំនា​ស់ច្រើនជាង។

ផ្អែកតាមភស្តុ​តាងដែល​ប្រមូលបានទាំង​នៅទីកន្លែងកើតហេតុ និងក្រៅ​ទីកន្លែ​ងកើតហេតុ​រួមទាំង​សាក្សី ជុំវិញ​ករណី​នេះផង សមត្ថកិច្ចនគរបាលឈា​នទៅធ្វើការឃាត់ខ្លួនឈ្មោះ ព្រំ សួសសំណាង អាយុ៣១ឆ្នាំ ត្រូវជាប្តីរបស់​ជនរងគ្រោះ ដើម្បីធ្វើការសាកសួរស្រាវជ្រាវ​ជុំវិញករណីឃាតកម្មនេះ ជនសង្ស័យរូ​បនៅ​ក្រោយ​ពីឃាត់ខ្លួន និងបានធ្វើតេស្ត​ឃើញមានផ្ទុក​នូវសារញៀន​នៅក្នុងខ្លួន​ថែម​ទៀត។សមត្ថកិច្ច​បានឲ្យថា​ ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច បញ្ជូនទៅកាន់អ​យ្យការអមសាលាដំ​បូង​ខេត្តបាត់ដំបង​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីបន្តតាមនិតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5101 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102785 នាក់
ខែនេះ :
512815 នាក់
3 ខែនេះ :
1133707 នាក់
សរុប :
17740443 នាក់