ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ដោយសាររឿងស្រី ត្រូវបុរសដៃដល់​ម្នាក់ យកដំបងវាយតារាចំ​រៀងដ៏ល្បី នាយចឺម បណ្តាល​ឲ្យរងរ​បួសយ៉ាងធ្ង​ន់ធ្ងរ
Do,19 Dezember 2019 (Time 03:58 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 364នាក់)


ខេត្តប៉ៃលិន៖តារាចំ​រៀងដ៏ល្បី នាយចឺម​ ត្រូវ​ជនសង្ស័យ​ប្រើហិង្សា​ដ៏ឃោឃៅ​វាយ​នឹង​ដំបង​ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខណៈដែលចោទប្រកាន់ថា នាយចឺម បានឆាត​​ឆ្លងឆ្លើយ​ស្នេហាទៅកាន់​សង្សារ​របស់ខ្លួន។

ហេតុការ​ខាងលើនេះបានកើតឡើ​ងកាលពី​វេលាម៉ោង០៤​និង២០រសៀល នាថ្ងៃពុធ ​០៧រោច ខែ មិគសិ​រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១​៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុង​ភូមិផ្សារព្រំជើង ឃុំស្ទឹង​កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន។

សមត្ថកិច្ចបាន​ឲ្យដឹងថា៖ជនរង​គ្រោះមានឈ្មោះ សុខ​ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ​ជាតារាចម្រៀងប្រចាំ​នៅផលិតកម្មសាន់ដេ រស់នៅភូមិត្រា​ចកោះ ឃុំមហាឬស្សី ស្រុកគង​ពីសី​ ខេត្តកំពង់ស្ពឺ​។ដោយឡែក ជនសង្ស័យមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹក​ក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ដោយជនសង្ស័យ​បានយក​កំណាត់ឈើប្រវែង​ប្រហែល០,១ម៉ែត្រ មកវាយជនរងគ្រោះបណ្តាល​អោយមានរង​របួសត្រង់​កំភួនដៃ​ទាំងសងខាង​ និងបែកក្បាលចំនួន​៥ថ្នេ​ ធ្ងន់ធ្ងរ​ ព្រមទាំ​ងបែកទូរស័ព្ទ ម៉ាកអា​យហ្វូន​ អិច​ មួយគ្រឿង​(ខូចទាំងស្រុង)។

មូលហេតុជន​សង្ស័យប្រច័ណ្ឌ​ ព្រោះជ​នរងគ្រោះបា​នឆាតទៅរកសង្សារបស់ខ្លួន។បច្ចុប្បន្ន​ជនស​ង្ស័យ​ ត្រូវបានឃា​ត់ខ្លួននៅ​អធិការដ្ឋានន​គរបាលស្រុកសាលាក្រៅ ដើម្បីកសា​សំណុំរឿង​​បញ្ជូន​ទៅតុលាចាត់​ការតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3659 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
101343 នាក់
ខែនេះ :
511373 នាក់
3 ខែនេះ :
1132265 នាក់
សរុប :
17739001 នាក់