ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋលើកគ្នាទៅចាប់ដីរដ្ឋ និងដីឯកជន​នៅស្រុកស្វាយចេក រដ្ឋបាល​ខេត្តស្រុក និងព្រៃឈើ​បានបញ្ជូន​មន្ត្រីចុះ​ពិនិត្យបន្ទាន់
Do,19 Dezember 2019 (Time 03:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តបន្ទាយមានជ័យ​៖គណៈបញ្ជាការ​ការរដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២​០១៩ បានបញ្ជូនលោ​កឈុន ប៊ុនថា នាយក​ទីចាត់ការអន្តរវិស័​យសាលាខេត្ត លោក ជា ផល្លី នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើប​ន្ទាយមានជ័​យ លោកសារ៉ាយ ពេទ្យ​ អភិបាល​ស្តីទីស្រុក​ស្វាយចេ​ក និង​មន្ត្រីអាអាជ្ញាធរ សមត្ថកិច្ច​កងកម្លាំងចុះ​ពិនិត្យជាក់ស្តែង ស្រា​វជ្រាវបន្ទាន់ បន្ទាប់ពីប្រជាព​លរដ្ឋរាប់រ​យពាន់​នាក់​ត្រូវ​មេខ្យល់​បំផុស បាន​លើកគ្នាពេញបន្ទុក​ទៅចាប់ដី​ទ្រព្យសម្បត្តិរដ្ឋ និងដីកម្មសិទ្ធិ​ឯកជន នៅឃុំស្លក្រាម និងឃុំតាបែន ស្រុកស្វាយចេ​កយ៉ាងអាណាធិបតេយ្យ។

ពលរដ្ឋស្លៀកពា​ក់ស៊ីវិល និងស្លៀក​ពាក់ដូចក​ងទ័ពខ្លះ​បានប្រាប់អ្នក​យកព័ត៌​មានឲ្យដឹងថា ពួកគាត់​មក​គ្រប់ខេត្ត​មានខេត្តកំពត កំពង់ធំ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមទាំង​នៅឃុំសឹង្ហ ស្រុកអូរជ្រៅ មកពីក្រុងសិរីសោភ័ណ មកពីឃុំនានាក្នុងស្រុកស្វាយចេកផងដែរ។
ពួកគេបា​នមកតាម​កាបំផុស​ពី​មេខ្យល់ឲ្យម​កចាប់កាន់កា​ប់ដីនៅ​ចំណុចដីរដ្ឋ នៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើតាបែន២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំស្លក្រាម និងឃុំតាបែន ស្រុកស្វាយចេក។
លោកប្រាក់​ ចំណាន នាយផ្នែករដ្ឋបាលព្រៃឈើថ្មពួក បាន​ប្រាប់ថា ដីរដ្ឋនៃស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃ​ឈើតាបែន២ មានទំហំ៥.​០០០ហិចតា ប៉ុន្តែបានកាត់ឆ្វៀល​ស្បែក​ខ្លាជូន​ពលរដ្ឋ​អាស្រ័យ​ផលជាក់ស្តែង​និងធ្វើប្លង់ដីជូនក្នុង​បទបញ្ជាបប០១ នៃគោលនយោបា​យចាស់សកម្ម​ភាពថ្មីរបស់រាជរដ្ឋាភិបា​លកាល​ពីឆ្នាំ​២០១២ អស់​ភាគច្រើន ហើយនៅស​ល់តែ១.៤០០​ហិចតា​ដែលគ្រប់​គ្រងដោយរដ្ឋ និងប្រគល់ឲ្យ​ដៃគូដាំព្រៃ​ឈើ ដាំកោស៊ូ និងដាំដំ​ណាំកសិឧស្សា​ហកម្មឡើង​វិញ ប៉ុន្តែពីខែមីនាឆ្នាំ២០១៩មក ដីរដ្ឋនេះបា​នរងការចូ​លទន្ទ្រានរា​នកាន់កាប់ ដោយខុសច្បាប់​ពីក្រុមជនអាណាធិបតេយ្យ​ជាច្រើនក្រុមក្រោម​ការបំផុសពីមេខ្លោង។

ចំណែកលោកសារ៉ាយ ពេក​ អភិបាលស្តីទីស្រុក​ស្វាយចេកបានថា ពលរដ្ឋរាប់រាយពាន់នាក់ ក្នុងក្រុម​ផ្សេងៗគ្នា ទាំងនោះមកទល់​ពេលនេះបានលើកគ្នា​មករំលោភ​កាន់កាប់មិនត្រឹម​តែដី​ស្ថានី​យ៍ព្រៃឈើរដ្ឋ​ប៉ុណ្ណោះទេតែក៏​បានរាលដាល់​ដល់ដីកម្មសិទ្ធិឯកជន ដែលមានប័ណ្ណ​សម្គាល់អចលន​វត្ថុថែមទៀត។

ពលរដ្ឋអាណាធិប​តេយ្យទាំងនោះ បានប​ន្សាបឥទ្ធិពល​អំណាចអាជ្ញាធ​រមានសមត្ថកិច្ចសាធារណៈ ដោយ​ពួកគេធ្វើអ្វី​ៗស្រេច​តែចិត្ត ​ហើយតាំងតំប​ន់អប្បគមន៍​មិនឲ្យមន្ត្រីអាជ្ញាធរ សមត្ថកិច្ចចូ​លធ្វើ​ការងា​ររដ្ឋបាល ធ្វើអត្តសញ្ញា​ណកម្ម និងធ្វើការងា​រសន្តិសុខក្នុង​ខ្លួនដែល​​ពួកគេបាន​បោះប​ង្គោល សង់សំ​ណង់រាប់រយ និង​តាំងលក់សម្ភារៈ​សំណ​ង់បម្រើឲ្យស​កម្មភា​ពខុសច្បាប់នោះថែមទៀត។

យោងកិច្ចប្រជុំបន្តបន្ទាប់លើ​ការសម្របសម្រួលដោះស្រាយដីធ្លីដែល​បង្វែរឲ្យសមត្ថកិច្ច​ក្រុមប្រឹ​ក្សាស្តារ និងអភិវឌ្ឍន៍កសិកម្មនិងជនបទ ឯកឧត្តម​ អ៊ុំ រាត្រី តំណាងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចម​ន្ត្រី​ពាក់ព័ន្ធ ក៏ដូចពល​រដ្ឋ សមត្ថកិច្ចនិង​ការស្រាវជ្រាវនានា​បានចង្អុរបង្ហាញថា មេខ្លោងបំ​ផុសពល​រដ្ឋមក​ចាប់ដីរដ្ឋ និង​​ដីឯកជននៅស្រុកស្វា​យចេកនោះ គឺលោកតួ ធានទឺ ទីប្រឹក្សា​អ្នកធំ​នៅក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍កសិកម្មនិងជនបទ។និង​ក៏​មានមេខ្យល់ដូចជាលោកតួ សិញ​ហិញ ប្អូន​លោកតួ ធានទឺ លោកកើត ណូត លោកនីវ ឡង លោកង៉ិ​ន សុធី លោកមុយ ឃឹតចាន់រី​ ជាដើម ។

មេខ្លោង និ​ងមេខ្យល់ទាំងនោះបានបំ​ផុសឲ្យពលរដ្ឋ កងទ័ព កងនគរបាល មន្ត្រីរាជ​ការចូលនិវត្តន៍ លើកគ្នាមក​ចាប់ដីដូច​ខាងលើ​ក្នុងរូបមន្ត​យក​ជាដីលំ​នៅឋានដីបង្ក​បង្កើនផលក្នុងទំហំផ្សេងៗ​។ ក្នុង​នោះ​ថា បើ​​ចាប់ដីបាន​៣ហិចតា មេខ្លោងនឹ​ងយក១ហិចតា​ និងយ​កលុយក្នុង​តម្លៃណាមួយ។

នេះក៏បានត្រូវ​ចាត់តាំងឲ្យធ្វើសំ​ណើសុំទៅថ្នាក់លើ ហើយក្រុមប្រឹក្សា​ស្តារនិងអភិវឌ្ឍន៍​កសិកម្ម និងអភិវឌ្ឍន៍ជនប​ទក៏​បានបញ្ជូន​ប្រតិភូចុះទៅ​ដោះស្រាយទំ​នាស់ដីធ្លីនិង​សំណើសុំកាន់​កាប់ដីរដ្ឋ នៃស្ថានីយ៍ព្រៃ​ឈើនោះជាបន្តបន្ទាប់។​មកទល់ពេលនេះ ក្រុមមនុស្សទាំង​នោះបាន​រំលោភ​ចូ​លកាន់​កាប់ពេញ​លើដីព្រៃ និងដីដាំដុះនៃស្ថានីយ៍ព្រៃ​ឈើរដ្ឋ និងដីកម្មសិទ្ធិឯកជន​ដូចខាងលើ​។

ចំពោះវិធានការរបស់អាជ្ញាធរដែនដីសម​ត្ថកិច្ចជំនាញនិងតុលការវិញគឺបានធ្វើជា​បន្តបន្ទាប់ដូចជា​វិធានការរដ្ឋបា​លរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលដែនដី វិធានការតុលាការដោយបានចេញដីការ​ចាប់ខ្លួនមេខ្លោង និងមេខ្យល់បំផុសញុះញង់ហើយដែរ។

ប៉ុន្តែមន្ត្រីថ្នាក់ក្រោម​បែរជាអនុវត្តមិនបា​នដោយសំណុំ​រឿងត្រូវរារាំង​ដោយស្ថាប័នថ្នាក់លើទៅវិញ ។ក្នុង​វិដេអូឃ្លីបមួយ​លោកតួ ធានទឺ ទីប្រឹក្សាអ្នកធំបានដេកអង្រឹង ហើយនិយជាមួយ​​ពលរដ្ឋមក​ចាប់ដី​ថា លោកជាអ្នក​ដឹកនាំរដ្ឋតាមពិតមិន​ត្រូវម​កផ្ទាល់ដូច្នេះទេ ប៉ុន្តែឃើញ​បងប្អូនមិ​នចេះរក​លុយមាន​របស់​មិនចេះយក ហើយម​កជួបផ្ទៃ​ក្នុងបងប្អូន ​ក្រុមគ្រួសារក្រៅផ្លូវការ មិនឲ្យមន្ត្រីស​មត្ថកិច្ចម​កចូលរួមដា​ច់ខាត។​លោកថា អ្នក​ណា​ស្គាល់លោក ឲ្យ​ហៅមក​ចាប់ដី​យកចែកគ្នា ចែកលោក ហើយ​​លោក​នឹងទិញម៉ូតូ២០​គ្រឿង ទិញឡាន​ចែកនិងបាញ់ឡូហ្គោ​សម្គាល់ក្រុមលោក ​គឺឃើញ​តែរបស់ ដូច​ឃើញ​លោកមកអីចឹងផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1784 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99468 នាក់
ខែនេះ :
509498 នាក់
3 ខែនេះ :
1130390 នាក់
សរុប :
17737126 នាក់