ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេ​ធីវ​ឡៃធីង
Sa,14 Dezember 2019 (Time 02:45 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 394នាក់)


ខេត្តស្វាយរៀង៖​នៅព្រឹកថ្ងៃសៅរ៍៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវ​ឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀង​រាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា-ព្រឹទ្ធសភា លោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយកក្រុមហ៊ុនសូយ៉ាង ដេខ័​រេធីវ​​ឡៃធីង លោកប្រធានមន្ទីរ-អង្គភាពនានា តំណាងកងកម្លាំងទាំង៣ ព្រមទាំងម​ន្ត្រីរាជ​ការក​ម្មក​រកម្មការិនីជាច្រើននាក់ផងដែរ។

មានប្រសាន៍ទៅកាន់ពិធីនេះលោកឧបនាយករដ្ឋមន្រ្ដីបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​យុទ្ធ​សាស្រ្ដ​ចតុ​កោណ​​ដំ​ណាក់​កាល​ទី៤ ដើម្បី​កំណើន ​​ការងារ សមធម៌ និង​ប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យ​ឯកជនជាក្បាលម៉ាស៊ីន នៃការ​អភិវឌ្ឍន៍ និងបានបង្កលក្ខណៈងាយស្រួល​ និង​​ជម្រុញ​វិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួមចំណែក​អភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកជំទាវបន្តថា ក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើងលើផ្ទៃដីដល់ទៅ ១១.៥​ ហិកតា​ មានជំនាញ​ខាង​ផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។​នេះពិតជាសមិទ្ធផល និងមោទ​ន​ភាព​របស់ខេត្តស្វាយរៀង​យើង ដែល​ក្លាយជា​មូលដ្ឋានឧស្សាហកម្មមួយ ជាមួយ​នឹងទុនវិនិ​យោគ​ជាច្រើន គម្រោងនេះ​ពិតជាផ្តល់ការងារដល់ពលករ​ក្នុងស្រុក ផ្តល់ចំណូល​ជាពន្ធដារនានា រួមចំ​ណែក​អភិវឌ្ឍ​ព្រះរា​ជាណាចក្រកម្ពុជា ជាពិសេសខេត្តស្វាយរៀង​ឱ្យកាន់តែជឿនលឿន ថែមទៀត។

ទន្ទឹមនេះ ក្នុងរយៈ​ពេលប្រហែល២០​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេសកម្ពុជាមាន​កំណើន​​​​ សេដ្ឋកិច្ច​ជាមធ្យ​មប្រមាណ​ ៧% ដែលនាំឲ្យចំណូលរបស់​ប្រជាជនយើង​មាន​ការកើន​ឡើង និងមានជីវភាព​កាន់តែ​ធូធារផងដែរ​។ដោយឡែក វិស័យ​​​​​ឧស្សាហកម្ម ក៏កំពុងរីកចំរើនយ៉ាងខ្លាំង ដោយសារយើង​មានគោ​ល​ន​យោបាយលើកទឹកចិត្តអ្នកវិនិយោគ និងមាន​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអា​កាស ស្ពានអ្នកលឿង​ ផ្លូវទឹក​ដែលត្រូវបានស្ដារឡើងវិញឲ្យ​កាន់តែទំនើប និងជាប់​​​ប្រទាក់​​ក្រឡា​គ្នានៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរ​និង​ដឹកជញ្ជូនកាន់​តែងាយស្រួល។​

លោកជំទាវ ម៉ែន សំអន បានស្នើដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ​ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន​របស់ព្រះរាជាណាចក្រកម្ពុជាម៉្យាងទៀត ក្រុមហ៊ុនត្រូវផលិត និងផ្តល់​សេវាប្រកប​ដោយ​គុណភាព និងតម្លៃសមរម្យ​ដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះ​យូរអង្វែង។​ហើយការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯង បានទេ ពោល​​​ គឺត្រូវអភិវឌ្ឍជា​អន្តរវិស័យរួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកំសាន្ត​សាធារណៈ និងត្រូវ​ធានា​​ឲ្យបាននូវសន្ដិសុខ និងសណ្តាប់​ធ្នាប់។ល។  

លោកជំទាវក៏បានផ្តាំផ្ញើរដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ច​សហការល្អ បង្ករលក្ខណៈងាយស្រួល និងជួយសម្រួលដល់អ្នកវនិយោគគិនគ្រប់បែបយ៉ាង ដែល​មាន​បំ​ណងមកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀង ស្របតាមអានុ​សាសន៍របស់ស​ម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នកវិនិយោគថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3406 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
95774 នាក់
ខែនេះ :
511478 នាក់
3 ខែនេះ :
1120162 នាក់
សរុប :
17724926 នាក់