ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឧប​នាយករដ្ឋមន្ត្រី​ប្រចាំការ នៃសាធារណរដ្ឋ​សង្គមនិ​យមវៀត​ណាម នៅវិមានសន្តិភាព
Fr,13 Dezember 2019 (Time 02:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរឆ្នាំកុរ ឯកស័កព.ស.២៤៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា បានទទួលជួបពិភាក្សាកា​រងារជាមួយនឹង ឯកឧត្តម ជឿង ហ័រប៊ិញ ឧបនាយក​រដ្ឋមន្ត្រីប្រចាំការ​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ​។

នៅក្នុងជំនួបនេះ ឯកឧត្តម ជឿង ហ័រប៊ិញ បានជម្រាបជូន​សម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តម ពិត​ជាមានកិត្តិយសណាស់ ដែលបានមានឱកាសដឹកនាំប្រតិភូមកចូលជួបសម្ដែងការគួរសម ​ជាមួយ​សម្ដេចតេជោ ជាពិសេសនៅពេលដែលសម្ដេចមានពេ​លវេលាដ៏មមាញឹក។នៅក្នុងឱកាស​នេះដែរ ​ឯកឧត្តមបាន​គោរពពាំនាំការផ្ដាំផ្ញើកា​រសួរសុខទុក្ខពីប្រមុខរដ្ឋ និងពីនាយក​រដ្ឋមន្រ្តី​វៀត​ណាម គោរពជូនស​ម្ដេចតេជោ និងគោរពអញ្ជើញ​សម្ដេចតេជោ​ទៅធ្វើទស្សនកិច្ច នៅប្រទេស​វៀត​ណាមនៅពេលសមស្របខាងមុខ។

ឯកឧត្តម ក៏បាន​គោរពរាយការណ៍​ជូនសម្ដេចតេជោ អំពីកិច្ចពិភាក្សាជាមួយលោកជំទាវកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ ហើយក៏បានគោរពរាយការណ៍ជូន សម្ដេចតេ​ជោ អំពីវឌ្ឍនភាពនៅប្រទេសវៀតណាម។ឯកឧត្តមបានជម្រាបជូនថា នៅប្រទេសវៀត​ណាមមាន​ការអភិវឌ្ឍយ៉ាងល្អប្រសើរគោលដៅទាំង១២ របស់រដ្ឋាភិបាលវៀត​ណាម ដែលបានដាក់ចេញ​មកត្រូវបានសម្រេច​ហើយកំពុងតែជំរុញការអនុវត្តឲ្យបាន​សម្រេច ស្របតាមគោល​ដៅអភិវឌ្ឍន៍​របស់អង្គការសហប្រជា​ជាតិ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចវៀតណាមនៅពេលនេះ មានការកើនឡើងប្រមាណ ៧ភា​គរយ ហើយអតិផរណាទាបមានប្រមាណតែ២ភាគរយប៉ុណ្ណោះ។ ឯកឧត្តម​ក៏បានសំ​ដែងនូវការ​រី​ករាយ​ជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមលើ​គ្រប់វិ​ស័យជាពិសេស​លើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន វិស័យ​សេដ្ឋ​កិច្ចក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។

ក្នុងន័យនេះ​ ឯកឧត្តម​ មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាមអាចឈានទៅ​ដល់តា​មការ​កំណត់​៥​ពាន់លានដុល្លារសហរដ្ឋអាមេរិចនៅឆ្នាំ២០២០នេះ។លើសពីនោះទៅទៀត ឯកឧត្ត​មក៏​បានសំដែងនូវការរីករាយផងដែរ លើកិច្ចសហប្រតិបត្តិ​ការរវាងប្រទេសទាំង​ពីរលើឆាកអន្តរជា​តិកន្លង​មកហើយ​ ឯកឧត្តម​ មានប្រសាសន៍ថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយនេះហើយនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះ​ ឯកឧត្តម​ បានស្នើសុំឲ្យកម្ពុជាគាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណ ចំពោះការផ្ដាំផ្ញើសួរសុខទុក្ខទុកអំពី​ ឯកឧត្តមប្រមុខរដ្ឋ និង​ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម និង ការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា សម្តេច នឹងអញ្ជើញទៅធ្វើទស្សនកិច្ចកិច្ច នៅប្រទេសវៀតណាម ក្នុងពេលវេលាសមស្របណាមួយ ខាងមុខ។

ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចស​ហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមនោះ​សម្ដេចតេ​ជោ បានសម្ដែងនូវការ​អបអរសាទរវឌ្ឍនភាព​នៃការអភិវឌ្ឍរបស់ប្រទេសវៀតណាម និងក៏បាន​សំដែងនូវការរីករាយផងដែរ ​ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លើ​សពី​នេះទៅទៀត សម្ដេចតេជោក៏បានមានប្រសាសន៍ថា ការរីកចម្រើនលើវិ​ស័យសេដ្ឋកិច្ចរបស់ប្រ​ទេសវៀតណាមគឺជួយដ​ល់ស្ថិរភាពសេដ្ឋកិច្ចនយោបាយក្នុងតំបន់ផងដែរ ដែលក្នុងន័យនេះ​សម្តេចបានលើកទឹកចិត្តឲ្យធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសជួយ​សម្រួលដល់​ពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម និងទំនាក់ទំន​ងរវាងប្រជាជន នៃប្រទេសទាំង​ពីរ​ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សម្ដេចតេជោ ក៏បានមា​នប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពី​រដែលបាន​កំណត់យ៉ាងណាកម្រិត៥ពាន់លានដុល្លារឆ្នាំ២០២០នេះ។ការពិតទំហំពា​ណិជ្ជកម្មរវាង​ប្រទេសទាំង​ពីរគឺអាចធំជាង៥ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពា​ណិជ្ជកម្មដែល​មាននៅ​ក្នុង​បញ្ជីមានតួលេខផ្សេងយើងក៏មានទំហំពាណិជ្ជកម្មដែលមិនមានចុះនៅក្នុងបញ្ជីផងដែរ ដូចជាកា​រនាំស្រូវទៅ​វៀតណាមជាដើម ដែលពុំមានការកត់ត្រានៅក្នុងបញ្ជី។

លើសពី​នេះ​ទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរ និងជូនពរដ​ល់ប្រទេសវៀតណាម​ដែ​លបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយនេះ ហើយក៏ជាសមាជិ​កមិនអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិជាតិនៅឆ្នាំក្រោយ​នេះផងដែរ ក្នុងន័យនេះសម្ដេចតេជោ​ បាន​លើកឡើងថា​ កម្ពុជានៅឆ្នាំក្រោយ​នេះនឹងទទួលធ្វើជា​ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងនៅនេះគប្បីណាប្រទេសយើងទាំងពីរ សហការគ្នារួមគ្នាគាំទ្រគាំទ្រគ្នាទៅវិញទៅមក ទាំងនៅកិច្ចប្រជុំនៅវៀតណាម និងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវភាពជោគជ័យ ឲ្យកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរនេះ បានរីកចម្រើនឡើងថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
617 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
92985 នាក់
ខែនេះ :
508689 នាក់
3 ខែនេះ :
1117373 នាក់
សរុប :
17722137 នាក់