ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តដឹកប្រេងក្រុមហ៊ុន SAVIMEX បើកបុកម៉ូតូ រងរបួស​ធ្ងន់ រួចរ៉េ​ចង្កូតបុ​កកន្លែង​លក់សាំង សំ​ណាង​មិន​ផ្ទុះ​ឆេះ
Do,12 Dezember 2019 (Time 08:42 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 453នាក់)


រាជធានីភ្នំពេញ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​មួយ​បានកើត​ឡើង​ ដោយរថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន SAVIMEX បានបុកម៉ូតូ បណ្តាល​ឲ្យ​របួសធ្ងន់ រួច​រ៉េចង្កូតទៅ​បុកកន្លែងលក់សាំង​មួយកន្លែងទៀតសំណាងមិនផ្ទុះឆេះ ប៉ះពាល់ដល់​អ្នកដទៃ​ គ្រាន់តែខ្ទេចតូបលក់សាំងនិងរបស់របរ ប្រជាពលរដ្ឋនៅលើចិញ្ចើមផ្លូវ ខ្ទេចខ្ទាត​រប៉ាត់​រប៉ាយតែប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតកាលពីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅលើ​ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានជិះម៉ូតូឌ្រីមសង់១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះ​មកដល់ចំណុចកើតហេតុ ស្រាប់តែ​មានរថយន្ត​ដឹកប្រេង​របស់ក្រុមហ៊ុន Savimex ១គ្រឿង ពាក់ស្លាកលេខក5992 ភព3 បើក​បរស្របទិសគ្នាជាមួយម៉ូតូ ក្នុង​ល្បឿនយ៉ាងលឿន ហើយដោយជាន់ហ្វ្រាំងមិន​ស៊ីបានជ្រុល​បុកម៉ូតូ​ពីក្រោយ បណ្តាលអោយ​អ្នកជិះម៉ូតូបាន​រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ចំណែករ​ថយន្តនៅមិនទាន់អស់ល្បឿន​បានរេ​ចង្កូតមក​ស្តាំដៃទៅ​បុកចូលផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​​​​​​​​ក្បាលរថយន្តគៀបជា​ប់ជាមួយជញ្ជាំងផ្ទះបន្តដំណើរទៅមុខលែងរួច។

ភ្លាមៗនោះដោយមើលឃើញសភាពអ្នកជិះម៉ូតូរងរបួសធ្ងន់ តៃកុងរថយន្ត​បានចុះពីលើក​រថយន្តរត់​គេចខ្លួន​បាត់ស្រមោល​ ដោយបន្សល់ទុកចោលរថយន្តនៅកន្លែងកើតហេតុ។ក្រោយ​ពីកើត​ហេតុភ្លាម​កម្លាំង​សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរ បាន​ចុះមក​ធ្វើការវាស់​វែង​នៅ​កន្លែងកើតហេតុ។ក្រោយពីកើតហេតុភាគីរថយន្តបង្កបានសុំសម្របសម្រួល ដោយព្រមសង​សំណង​ទៅអោយម្ចាស់ផ្ទះ​ចំនួន៩៥០ដុ​ល្លារ និងភាគីម៉ូតូ​រងរបួសចំនួន២៥០ដុ​ល្លារ ជាការប​ញ្ចប់​រឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1380 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163834 នាក់
ខែនេះ :
509591 នាក់
3 ខែនេះ :
1101286 នាក់
សរុប :
17621220 នាក់