ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំ​ក្រុង​ព្រះសីហនុ នៅរង្វង់មូលតោពីរ
Do,12 Dezember 2019 (Time 01:51 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 466នាក់)


ខេត្តព្រះ​សីហនុ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោជ​ ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈអភិ​បាលខេត្តព្រះ​សីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងហោមពិធី និងបញ្ចុះ​ថ្ម​ព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ​។

ពិធីនេះប្រព្រឹត្តទៅនៅរង្វង់មូ​លតោពីរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោ​យមានកា​រអញ្ជើញចូលរួមពី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងប្រជាព​លរ​ដ្ឋ​យ៉ាងច្រើនកុះករផងដែរ។ 

ក្នុងពិធីនេះ​ក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរ ដើម្បីសុំសេចក្តីសុខ​សប្បា​យ សេចក្តីចម្រើន រុងរឿង សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ វិនិយោគិន​គ្រប់ជាតិសាសន៍ ព្រមទាំងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅទូទាំងខេត្តព្រះសីហនុ ទទួលបាននូវ​សេច ក្តីសុខ ចំរុងចម្រើន សិរីសួស្តី សុភមង្គល វិបុល សុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង​បណ្តេញ​ចេញនូវគ្រោះភ័យ ភយន្តរាយ ព្រមទំាង ឧបទ្រពចង្រៃទាំងឡាយ ចេញពីទឹកដីដ៏ពិសិដ្ឋ នៃខេត្តព្រះសីហនុ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
521 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
92889 នាក់
ខែនេះ :
508593 នាក់
3 ខែនេះ :
1117277 នាក់
សរុប :
17722041 នាក់