ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន​០៤នាក់ ពាក់ពន្ឋ័ករណី​ទទួលផលចោរកម្ម
Mo,04 November 2019 (Time 06:54 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 466នាក់)


ខេត្តកណ្តាល​៖ជនសង្ស័យចំនួន​០៤នាក់​ ដែលជាប់ពាក់ពន្ឋ័ករណីទទួលផលចោរកម្ម ត្រូវបាន​កម្លាំង​អធិការដ្ឋានស្រុកអង្គស្នួល សហកាជាមួយកម្លាំងអ​ធិការដ្ឋានស្រុកឧដុង្គ ចាប់ឃាត់ខ្លួន​កាលពី​រសៀលថ្ងៃទី០៣​ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅចំណុចផ្ទះជនសង្ស័យ​ ឈ្មោះ​ កង ទី ភេទប្រុស​ ស្ថិត​នៅ​ក្នុង​ភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។ 

ជន​សង្ស័យទាំង​០៤នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ច​ចាប់ឃាត់ខ្លួន​រួមមាន​៖
១/​ ឈ្មោះ កង ទី ភេទប្រុស​ អាយុ២៥ឆ្នាំ នៅភូមិត្រើង​ ឃុំម្កាក់​ ស្រុកអង្គស្នួល។ 
២/​ ឈ្មោះ អាត លាភ ភេទប្រុស​ អាយុ២១ឆ្នាំ នៅភូមិអំពិល សង្កាត់ពន្សាំង​ ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំ​ពេញ។ 
៣/​ ឈ្មោះ​ វុទ្ធី ដាវីត​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ នៅភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។ 
៤/​ ឈ្មោះ​ ចាន់ សុខលី ហៅ​ ជ័យ​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ នៅភូមិរំដេញ​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា​ ការចុះប្រតិបត្តិការ​ណ៍នេះ សមត្ថកិច្ច​បានឆែកឆេរផ្ទះជនសង្ស័យ​ រក​ឃើញនូវវត្ថុតាងរួមមាន​៖ម៉ូតូចំនួន០៧គ្រឿង,តួម៉ូតូចំនួន​០៦គ្រឿង,ស្លាកលេខម៉ូតូចំនួន​០៥គ្រឿង,​គ្រឿងស្ពាន់​០១ឡាំង,ទូរស័ព្ទ​ចំនួន​០៧គ្រឿង,​ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន​០១,ថ្នាំញៀនចំនួន​ចំនួន​០៥កញ្ចប់មធ្យម និងសម្ភារៈ​សំរាប់ជក់មួយចំនួនទៀត។​

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង​ ត្រូវបានប្រគល់ជូន​អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បី​កសាងសំណុំរឿង​ចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
944 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104316 នាក់
ខែនេះ :
553198 នាក់
3 ខែនេះ :
1163739 នាក់
សរុប :
17806135 នាក់