ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា​ ឆ្នាំ២០១៩
Mo,04 November 2019 (Time 05:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 398នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០​១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំ​កិច្ចប្រជុំគណៈ​អភិបាលខេត្តប្រចាំខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត។
ក្នុងនោះក៏មានអញ្ជើញ​ចូលរួមពី ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរ​ដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករ​ង​ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបចំនួន៧៧នាក់។
កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែតុលា ឆ្នាំ២០១៩ ស្ដីពីការ​អនុវត្ត​ការងាររ​បស់​រដ្ឋបាលខេត្ត។
២-ពិនិ​ត្យពិភាក្សាលើការបែងចែ​កប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែតុលា ឆ្នាំ២០១៩។
៣-ពិនិត្យពិភាក្សា​លើសេចក្ដីព្រាង សេចក្ដីណែនាំផ្នែកគោលនយោបាយ ស្ដីពីការរៀបចំ និងកសាង​ផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០២០-២០២៤) ។
៤-ពិនិត្យពិ​ភាក្សាលើការទទួលបដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធី​សម្ពោធដាក់ឲ្យ​ដំណើរ​ការ​ជាផ្លូវការរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុង ស្ថិតនៅឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
-ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរៀបចំ​បដិ​សណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាអធិប​តីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យដំណើ​រការជាផ្លូវការរោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំ​ពត និងបញ្ជាក់អំពីការអញ្ជើញ​សមាសភាពចូលរួម និងការទទួលខុសត្រូវ​។
៥-សេចក្តីផ្សេងៗ៖បញ្ជាក់អំពីការកំណត់សមាសភាពចូលរួមប្រារព្ធទិវាបុណ្យឯក​រាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទ ឆ្នាំ២០១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2577 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
93446 នាក់
ខែនេះ :
510443 នាក់
3 ខែនេះ :
1111081 នាក់
សរុប :
17713286 នាក់