ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម កែន សត្ថា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីប្រកាស តំបន់ធ្វើការវិនិច្ឆ័យ ចុះបញ្ជីដីធ្លី​ជា​លក្ខណៈប្រព័ន្ធ នៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ
Mo,04 November 2019 (Time 04:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 434នាក់)


ខេត្តកែប៖នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិ​យោដី​ខេត្តកែប បានរៀបចំ​កិច្ចប្រជុំផ្សព្វផ្សាយ​សេចក្តី​ប្រកាសតំ​បន់ធ្វើការ​វិនិច្ឆ័យចុះ​បញ្ជីដីធ្លី​ជា​លក្ខណៈប្រព័ន្ធ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្រោមអធិបតីភា​ព ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធាន​មន្ទីរអង្គភាព​ជុំវិញខេត្ត កងកម្លាំងទាំងបី អភិបា​លក្រុង អាជ្ញាធរមូលដ្ឋាន និងប្រជាពល​រដ្ឋក្នុង​តំបន់​ខាងលើយ៉ាងច្រើនកុះករផងដែរ។
ក្នុងឱកាសនោះ លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោ​ដីខេត្តកែប បានឲ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន៥ដំណាក់កាល​រួមមាន៖

ទី១-ត្រៀមរៀបចំ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

២-ប្រតិ​បតិ្តការបច្ចេកទេស គឺការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជី​ឈ្មោះម្ចាស់ដី។

៣-បិទផ្សាយ​សាធារណៈនូវឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេល១​៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថាន​ភាព​គ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គង។

៤-សម្រេច​លើឯកសារវិនិច្ឆ័យ គឺរបាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈ នូវឯកសារ​នៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ជូនអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច​លើការផ្តល់​សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ ឬមិនមានពាក់ព័ន្ធនឹងដីរដ្ឋ។
និងទី៥-ការចុះបញ្ជីប័ណ្ណ និងចែកប័ណ្ណជូនម្ចាស់ដី។
ជាមួយ​គ្នានេះ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា ការកំណត់វិ​និច្ឆ័យចុះបញ្ជី​ដីធ្លីជាលក្ខណៈប្រព័ន្ធ គឺត្រូវឆ្លងកាត់ច្រើនដំណាក់កាល ដូចជាការ​ផ្សព្វផ្សាយ​ប្រកាសកំណត់តំបន់វិនិច្ឆ័យ ពិសេសការ​ជូនដំណឹងជា​សាធារណៈ​ដល់ប្រជា​ពលរដ្ឋក៏ដូច​ជាសា​ធារណៈជនទាំងអស់ ដោយផ្សព្វផ្សាយតាមរយៈ វុទ្យុ ទូរទស្សន៍ និងបណ្តា​ញសា​រព័ត៌មា​នផ្សេងៗ ដើម្បីឲ្យម្ចាស់ក្បាលដីដែលមានទីលំនៅឆ្ងាយបានជ្រាប និងមកចង្អុល​បង្ហាញទីតាំង​ព្រំប្រទល់​ដីរបស់ខ្លួនដើម្បីផ្តល់ជាព័ត៌មាន និងឯកសារ​ចាំបាច់ដល់​មន្ត្រីអនុវត្តការ​ងារចុះបញ្ជីដី​ធ្លីមានលក្ខណៈ​ជាប្រព័ន្ធ។

ឯកឧត្តម​អភិបាលខេត្តក៏បានជំរុញផ្តាំផ្ញើដល់ប្រជា​ពលរដ្ឋស្ថិតក្នុងតំបន់ខាងលើ ត្រូវបង្ហាញឯ​កសារជូន​មន្ត្រីបច្ចេកទេស ដូចជាសំ​បុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ សៀវភៅគ្រួសារ សំបុត្រអាពា​ហ៍ពិពាហ៍ សំបុត្រកិច្ចសន្យា សំបុត្រមរតកសាល​ក្រមតុលាការ..។ល។ដើម្បី​ឲ្យមន្ត្រីបច្ចេ​កទេសងាយស្រួលក្នុងការបំពេញឯកសារជូនបងប្អូន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1221 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
92090 នាក់
ខែនេះ :
509087 នាក់
3 ខែនេះ :
1109725 នាក់
សរុប :
17711930 នាក់