ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរស​វ័យ​ចំណាស់​ម្នាក់​ បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ពលរដ្ឋ​ប្រទះឃើញ​ ស្លាប់​អណ្តែត​ទឹក​ នៅ​ស្ពាន​សែ​សិន ក្រុង​សិរីសោភ័ណ
Mo,04 November 2019 (Time 03:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 429នាក់)


ខេត្តបន្ទាយមានជ័យ៖កាលពីវេលា​ម៉ោង​ប្រមាន៦​ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិការ ឆ្នាំ២០១៩ មានការភ្ញាក់​ផ្អើល​មួយបានកើតឡើង ដោយប្រជាពលរដ្ឋ​បានប្រទះឃើញសាកសព​បុរស​វ័យ​ចំណាស់​ម្នាក់ ស្លា​ប់​អណ្តែត​ទឹក​ នៅ​ចំណុច​ស្ពាន​សែ​សិន ស្ថិតនៅក្នុងភូមិ​ក្ពា​ល​ស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ​​ បន្ទាប់ពី​បាត់​ពី​ផ្ទះ​៣​ថ្ងៃ​មក​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​សព​ជនរងគ្រោះមាន ឈ្មោះ វ៉ាង ​សំអាត ភេទប្រុស អាយុ​៥១ឆ្នាំ មាន​ប្រ​ពន្ធ​ឈ្មោះ ថ្លាង​ គឹម​លាង អាយុ​៤៨ រស់នៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ​។​

សមត្ថ​មិ​ច្ច​បញ្ជាក់​ឲ្យ​ថា​ តាម​ការអះអាង​របស់​ប្រពន្ធ​ថា ​ប្តី​របស់ខ្លួន​កន្លងមក​ផឹកស្រា​ស្រវឹងខួប​រហូត​ដល់​ជា​មនុស្ស​វិកល​ច​រឹក​មិន​ស្គាល់​ខុសត្រូវ​ មុន​ស្លាប់នេះគឺបានបាត់កាត់​ពីផ្ទះរយះពេល៣ថ្ងៃមក​ហើយ​​រហូតក្រុមគ្រួសារ​បាន​ខំ​ដើររក​គ្រប់​ច្រកល្ហក​ដែរ​តែ​រក​មិនឃើញ ​លុះ​នៅវេលា​ម៉ោង៦​ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិការ នេះ ទើប​ប្រជាពលរដ្ឋ​បានឃើញ​សព​អ​ណ្តែ​ក​ទឹក​នៅ​ស្ពាន​សែ​សិនតែម្តង​។​
​បច្ចុប្បន្ន​សព​ត្រូវបាន​ក្រុមគ្រួសារ​ជួល​កាណូត​អូស​តាម​ទឹក​យកទៅ​ផ្ទះ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3599 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51306 នាក់
ខែនេះ :
509739 នាក់
3 ខែនេះ :
1049598 នាក់
សរុប :
17644691 នាក់