ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
តុលាការ ខេត្តកណ្តាល សម្រេចឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារ ពាក់ពន្ឋ័ករណី​យករូប​អាក្រាត​របស់សង្សារ ទៅចែកចាយក្នុងFacebook ព្រោះតែខឹងនាង​សុំបែក
Mo,04 November 2019 (Time 02:48 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 410នាក់)


ខេត្តកណ្តាល៖លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូង​ខេត្តកណ្តាល និងជាចៅក្រម ស៊ើប​សួរ​បាន​សម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពី​ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីបទ”គំរាមកំហែងហែកកេរ្តិ៍ និងចែកចាយរូបភាពអាសអាភាសក្នុងFacebook” ​ដែល​ប្រព្រឹត្ត​នៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល កាល​ពីអំឡុង​ខែមេសា ឆ្នាំ​២០១៩ តាមមាត្រា៣៧២ ៣៧៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៩ កថា ខណ្ឌ​ទី​៣ នៃច្បាប់​ស្តីពីការបង្ក្រាប​ការជួញដូរមនុស្ស និងអំពើធ្វើ​អាជីវកម្មផ្លូវភេទ​។

ជនត្រូវចោទមាន​ឈ្មោះលឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។ចំណែក​ជនរងគ្រោះឈ្មោះ ជ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មាន​ទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល មុខរបរបុគ្គលិកកាស៊ីណូ។

លោក ឡាក់ ម៉េងធីនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល​ខេត្តក​ណ្តាល បាន​ឲ្យដឹងថា បន្ទាប់ពីទទួល​បានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកបានដឹកនាំកម្លាំង ចុះ​ស្រាវជ្រាវប្រើរយះពេល៣ថ្ងៃ រហូតកំណ​ត់មុខសញ្ញាបាន និងសហការ​ជាមួយ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចុះឃាត់ខ្លួនជនសង្សយ័​តែម្តង។

បើតាមប្រភពព័ត៌មាន​បាន​ឲ្យដឹងថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ លឹម សេងហៀង ភេទ​ប្រុស អាយុ២៧ឆ្នាំ បានទំនាក់ទំនងស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងបាន​រស់នៅជាមួយគ្នា​បានរយៈពេលប្រហែល៣ខែ ​រហូតដល់ អំឡុងខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បាន​សុំផ្តាច់​ទំនាក់ទំនងស្នេហា ជាមួយឈ្មោះ លឹម ​សេងហៀង ​ព្រោះខ្លួន មានបំណងរៀបការជាមួយអ្នកផ្សេង ប៉ុន្ដែ​ឈ្មោះលឹម សេងហៀង មិនព្រមបែកគ្នា ហើយបានគំរាមកំហែងជនរងគ្រោះ ថានឹងយ​ករូប​ដែល​ខ្លួនថតទុក​នោះ បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក ហើយឲ្យគេឯងមើលទៀតផង។
ប្រភពដដែរបន្តថា ឈ្មោះ លឹម សេងហៀង ក៏បានផ្ញើរូបអាក្រាតកាយ របស់ជនរងគ្រោះ ទៅ​ឲ្យ​បងប្អូន និងមិត្តភ័ក្តរបស់នាង​មើល រួមទាំងរូបរបស់​អ្នក​ទាំងពីរធ្លាប់ដេកជាមួយគ្នាទៀត ហើយឈ្មោះ លឹម សេងហៀង នៅតែបន្ដចែកចាយរូបអាក្រាតកាយរបស់នារីរងគ្រោះ ទៅតាមរយៈឆាត ក្នុង​គ្រុប​ផ្សេងៗជាច្រើនទៀត ។

តាមចម្លើយសារភាពរបស់ឈ្មោះ លឹម សេងហៀង បានឲ្យដឹងថា ខ្លួនពិតជាបានស្រឡាញ់ រស់នៅ​ជាមួយ​ជនរងគ្រោះ និងបានថតរូបអាក្រាតកា​យ របស់ជនរងគ្រោះទុកជាច្រើន ដោយ​សារជនរ​ងគ្រោះ ព្យាយាមសុំបែកគ្នា ទើបខ្លួនសម្រេចចិត្ដផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅឲ្យបងប្អូន មិត្ដភ័ក្រ​នៅក្នុងគ្រុបផ្សេងៗទៀតបានមើល ដើម្បីឲ្យខូចកិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុង​បំណងឲ្យ​ជនរងគ្រោះ មករស់នៅជាមួយខ្លួន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4152 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51859 នាក់
ខែនេះ :
510292 នាក់
3 ខែនេះ :
1050151 នាក់
សរុប :
17645244 នាក់