ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រី​រាជការ គ្រូបង្រៀន ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ នៅក្រុងបាត់ដំបង​ ទទួលការពិនិត្យ​ភ្នែក និង​ផ្តល់វ៉ែនតា ពីក្រុមគ្រូពេទ្យ​ភ្នែកកម្ពុជា ឥតគិតថ្លៃ
Sa,02 November 2019 (Time 06:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 495នាក់)


ខេត្តបាត់ដំបង៖ក្រុមគ្រូពេទ្យ​ភ្នែកកម្ពុជា សហការ​ជាមួយសហ​ភាពសហព័ន្ធ​យុវជនកម្ពុជា​ខេត្តបាត់​ដំបង បានចុះវាស់ភ្នែក និងចែ​កវ៉ែនតាសម្រាប់អា​នអក្សរ និងវ៉ែនតាការពារពន្លឺកុំព្យូទ័រ ដោយគិ​តឥតថ្លៃ ជូនមន្រ្តីរា​ជការ កងកម្លាំងទាំងបីប្រភេ​ទប្រមាណជាង១២០០នាក់ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទ​សាលា​ខេត្តបាត់​ដំបង ដោយមានការអ​ញ្ជើញ​ចូលរួមពី​ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ស.ស.យ.ក ​ខេត្តបាត់ដំបង លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ប្រធានមន្ទីរពេទ្យភ្នែកគៀនឃ្លាំង ពេទ្យភ្នែក​កម្ពុជា និងក្រុមការងារជាច្រើនរូបទៀត។
លោកចក្ខុបណ្ឌិត ប៉ាង សាម៉ន ក្នុងនាមក្រុមការងារពេទ្យភ្នែក ដោយកិច្ចសហការជា​មួយដៃគូរជា​ច្រើនទៀត ក្រុមការ​ងារលោកតែងបានចុះជួយពិនិត្យភ្នែក និងចែកវ៉ែនតាជូនមន្រ្តីរាជការ កងកម្លាំ​ងទាំងបី និង​ប្រជាពលរដ្ឋរហូតមក។
លោកបញ្ជាក់ថា វ៉ែនតាដែលត្រូវយកមក​ចែកជូននេះ គឺបានពីការចូលរួមពីសប្បុរសជន ក្រុម​គ្រូពេ​ទ្យផ្សេងៗ ក្រុមជំនុំ​គ្រីស្ទាន និងដៃគូរផ្សេងទៀត បានចូលរួមបរិច្ចាក។

ឯកឧត្តម អ៊ុយ រី ក្នុងនា​មរដ្ឋបាលខេត្ត និងក្រុមប្រឹក្សា ​ជួសមុខឲ្យមន្រ្តីរាជ​ការខេត្តបាត់ដំបង សូម​ថ្លែងអំណ​រគុណ ដល់ក្រុមការ​ងារក្រុមគ្រូពេទ្យភ្នែក សហការជាមួយ ស.ស.យ.ក ខេត្ត បានចុះ​មកជួយដ​ល់អ្នកដែលមានបញ្ហាភ្នែក នៅក្នុងខេត្តរហូតមក។
ឆ្លៀតក្នុងឱ​កាសនោះ ឯកឧត្តម ក៏បានជម្រាបជូន អ្នកចូលរួមពីសភាព​នយោបាយថ្មីៗនេះថា ក្រុម​បក្ខពួក​ក្បត់ជាតិ ដែលមានទណ្ឌិត សម រង្សី ជាមេក្លោង បាននិង​កំពុងផ្សព្វ​ផ្សាយ​ឃោសនាឲ្យអតីត​សកម្មជន​របស់ខ្លួន ដើរគៀងគរប្រមូលផ្តុំក្នុង​គោលបំណង ធ្វើសកម្មភាពរដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

ឯកឧត្តម បានបន្តថា ដើម្បីជៀស​វាងមានទោសទណ្ឌដល់ខ្លួនទាំ​ងមន្រ្តីរាជ​ការ កងកម្លាំងទាំងអស់ និងប្រជាព​លរដ្ឋផងដែរ សូមកុំចាញ់បោ​កជឿឃោសនារបស់ក្រុមក្បត់ជាតិ កុំដើរធ្វើ​សកម្មភាពអ្វី​ដែលខុសច្បា​ប់ឲ្យសោះ ព្រោះ​បក្ខពួកក្រៅច្បាប់ទាំងនេះ គ្មានសិទ្ធធ្វើអ្វីខុសច្បាប់ទៀតឡើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3852 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51559 នាក់
ខែនេះ :
509992 នាក់
3 ខែនេះ :
1049851 នាក់
សរុប :
17644944 នាក់