ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
វេទិកា​ស្ដីពី​ការការពារ​ និងអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ​ «ការប្ដេជ្ញាចិត្ត​ និងភាពម្ចាស់ការ​នៅមូលដ្ឋាន​ ដើ​ម្បីធានាដល់និរន្តរភាព​នៃការប្រើប្រាស់ធនធានធម្មជាតិ»
Mo,25 November 2019 (Time 04:54 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 476នាក់)


ខេត្តសៀមរាប៖ឯ​កឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ នាថ្ងៃចន្ទ​ ១៤រោច​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ បានអញ្ជើញជាអធិបតីក្នុងវេទិកា​ ការការ​ពារ​ និងអភិរក្សធនធានធម្មជាតិ​ ក្រោមប្រធានបទ​«ការប្ដេជ្ញាចិត្ត​ និងភាពម្ចាស់ការនៅមូលដ្ឋាន​ ដេីម្បីធានាដល់និរន្តរភាពនៃការប្រើ​ប្រាស់ធនធានធម្មជាតិ»​។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី​លោក​ ង៉ាន់​ ភិរុណ​ អភិបាលរង​ខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯក​ឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ និងលោក លោកជំទាវ​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ អភិបាលរង​ខេត្ត​ (កំពង់ចាម​ កំពង់ធំ​ ព្រះវិហារ​ បន្ទាយមានជ័យ​ និងឧត្ដរ​មាន​ជ័យ)​ លោក​ លោកស្រី​ប្រធាន​ អនុប្រធាន​មន្ទីរ​បរិស្ថាន​ ប្រធានសហគមន៍​ និងអ្នកពាក់ព័ន្ធ​នានា​សរុបចំនួន​២២៨នាក់។ 

គោលបំណង​ នៃវេទិកានេះគឺ៖
១-ដើ​ម្បីពិភាក្សាបញ្ហាប្រឈម និងតម្រូវវការនានា ដែលធ្វើអោយរាំងស្ទះ និងប៉ះពាល់​ដល់ការប្តេ​ជ្ញា​ចិត្ត​ និងភាពម្ចាស់ការក្នុងមូលដ្ឋានដែលរួមចំណែកដល់ការគ្រប់គ្រ​ង​ និងប្រើ​ប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព។
២-ដើម្បីបង្កើ​នភាពជាម្ចាស់របស់សហគមន៍ទាំងមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានានៅថ្នាក់ក្រោមជាតិ ក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិ និងការទទួលខុសត្រូវ និងដើ​ម្បីពង្រឹងកិច្ចសហ​ការរវាងអ្នក​ពាក់ព័ន្ធទាំងអស់ក្នុងការការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា​ សម្រាប់អ្នកជំនាន់ក្រោយ។

លោកអភិ​បាលរងខេត្ត​បានមានមតិស្វាគមន៍​ រាយការណ៍ពីតំបន់ការ​ពារធនធានធម្ម​ជាតិទាំង០៨ក​ន្លែង​ និងបញ្ហាប្រឈម​នានា​ ក្នុងការការពារធនធានធម្មជាតិទាំងនោះ​  តំបន់ការពារធ​នធានធម្ម​ជាតិក្នុងខេត្ត​សៀមរាប​ រួមមាន៖​
១-ឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម​ ភ្នំគូលែន​ ២-តំបន់ការពារទេសភាពអង្គរ​ 
៣-តំបន់ប្រើប្រាស់ច្រើ​នយ៉ាងបឹងទន្លេសាប​
៤-ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព​
៥-ដែនជម្រកសត្វព្រៃបឹងពែរ​  ៦-ដែនជម្រកសត្វព្រៃភ្នំត្នោត​-ភ្នំពក​  ៧-​តំបន់ការពារទេសភាព​ ទំនាបខាងជើ​ងបឹងទន្លេសាប​
៨-តំបន់ស្នូលបឹងទន្លេឆ្មារ​(តំបន់រ៉ាមសារ)​។ 

ឯកឧត្តម​រដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ ដើម្បីការពារ​ និងអភិរក្សធនធានធម្មជាតិរបស់យើ​ងប្រកប​ដោយការប្ដេជ្ញារចិត្ត​ និងភាពម្ចាស់ការនៅមូលដ្ឋាន​ ដើ​ម្បីធានាដល់និរន្តរភាពនៃការប្រើ​ប្រាស់​ធន​ធានធម្មជាតិ​ លុះត្រាតែ​ប្រជាជន​ ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍ទទួលបានអត្ថប្រយោជន៍ពីសហគមន៍​ និងធ្វើ​ឲ្យជីវភាពសហគមន៍​ប្រសើរឡើ​ង​ មានអាហាររូបត្ថម្ភ​ សន្តិសុខស្បៀង​ សុខមាលភាពរបស់ប្រជាជន​ មានការងារធ្វើ​ មានសាលារៀន​ សហគមន៍​ត្រូវលុបបំបាត់ជម្ងឺគ្រុនចាញ់​ ជម្ងឺ​អេដស៍​ និង​ជម្ងឺឆ្លងនានា​ និងកែប្រែសហគម​ន៍ទៅ​ជាតំ​បន់អេកូ​ទេសចរណ៍​ អភិវឌ្ឍន៍​គោលនយោបាយ​អេកូទេសចរណ៍​ និងបញ្ចូលសហគមន៍ជា​បេតិកភណ្ឌជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3946 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39673 នាក់
ខែនេះ :
419008 នាក់
3 ខែនេះ :
1107117 នាក់
សរុប :
17876394 នាក់