ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រហិត​ច​ម្រុះ​១០គីឡូក្រាម និងចាហួយក្មេងចំនួន៣គីឡូក្រាម ដាក់តាំងលក់ស្តង់តាំងពិព័រ​ណ៍​ខូច​គុណភាព ត្រូវបានកាំកុងត្រូល ​ខេត្តស្ទឹងត្រែង ចាប់យកទៅដុតកម្ទេចចោល
Sa,02 November 2019 (Time 04:46 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 477នាក់)


ខេត្តស្ទឹងត្រែង៖ប្រហិតចម្រុះខូចគុណភាពចំនួន១០គីឡូក្រាម និងចាហួយក្មេងខូចគុណភាពចំនួន ៣គី​ឡូក្រាម ដែលអាជីវករដាក់តាំងលក់នៅស្តង់តាំងពិព័រ​ណ៍​ក្នុងឱកាសបុណ្យអ៊ុំទូក ត្រូវបានមន្រ្តី​សា​ខាកាំ​កុងត្រូល​ខេត្ត​ស្ទឹងត្រែង ដឹកនាំដោ​យលោក គឹម ប្រុស ប្រធាន​សាខា​ខេត្ត សហការជាមួយ​មន្ទីរពាណិជ្ជកម្ម និង​អាជ្ញាធ​ររដ្ឋបាលក្រុងស្ទឹងត្រែង ចុះត្រួតពិនិត្យ និង​ដកហូតយ​កទៅ​ដុតក​ម្ទេច​ចោល កាលពី​ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្រុងស្ទឹងត្រែង បន្ទាប់ពីរ​ក​ឃើញ​ថាខូច​គុណភាព។

ពាក់ពន្ឋ័ករណីខាងលើនេះដែរបើតាម​លោក គឹម ប្រុស បានឱ្យដឹងថា ក្នុងប្រតិ​បត្តិការចុះពិនិត្យ​ទំនិញ តាមស្តង់តាំ​ងពិព័រណ៍នេះក្រុមការងារបានរកឃើញប្រហិតចំរុះ ខូចគុណភាព​ចំនួន១០​គីឡូ​ក្រាម និងចាហួយក្មេងខូចគុណភាពចំនួន៣គីឡូក្រាម ក្រោយមក​ក្រុមការងារ បានធ្វើកំណត់ហេតុ​ដកហូតយកទៅ​ដុតកម្ទេចចោលភ្លាមៗតែម្តង។

ជាមួយគ្នានោះដែរមន្រ្តីកាំកុងត្រូលបានអំពាវនាវដល់អាជីវករទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និង​យកចិត្ត​ទុកដាក់ឱ្យបានម៉តចត់ មុននឹងធ្វើចរាចរណ៍ ចែកចាយលក់ដូរ ទិញទំនិញ និង​ម្ហូបអាហារ​ទទួលទានដោយសុវត្ថិភាព ត្រូវប្រុងប្រយ័ត្ន ដើម្បី​ជៀស​វាង​ការ​ប៉ះពាល់​ដល់សុខ​ភាពអ្នក​ប្រើប្រាស់ ពិសេសចំណីអាហារ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3035 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50742 នាក់
ខែនេះ :
509175 នាក់
3 ខែនេះ :
1049034 នាក់
សរុប :
17644127 នាក់