ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់វាយខ្នោះ បុរសល្មោភកា​មម្នាក់ ល្បួងក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ទៅរំលោភ រហូត​បានសំរេចនៅ​ក្នុង​បន្ទប់ទឹក
Sa,23 November 2019 (Time 02:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 463នាក់)


រាជធានីភ្នំពេញ៖ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវបាន​ បុរសល្មោភកាមម្នាក់ល្បួងយកទៅរំលោភ រហូត​បានសំរេច ដោយចំណាយលុយ​ត្រឹមតែ១០ដុល្លាតែប៉ុណ្ណោះ។​​

បើតាម​លោកវរៈសេនីយ៍​ឯកជឹម ស៊ីថា អធិការ​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹងថា កាលពី​រសៀលថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងពង្រ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយ​ពីល្បួង​ក្មេងស្រីយកទៅរួមរក្ស័បាន​សម្រេច។ហេតុការណ៍នេះបានកើតឡើង​កាលពីវេលា​ម៉ោង​២០និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចបន្ទប់​ទឹកបុរីសាន់ស៊ីម៉ិច ភូមិព្រៃ​សំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេ​ញ ។

សមត្ថកិច្ចបន្តថា ក្មេងស្រីរងគ្រោះមានឈ្មោះ វ.ល.ហ អាយុ១៣ឆ្នាំ។ចំណែកជនសង្ស័យមានឈ្មោះ សាំ គ្រៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករបុរីសាន់ស៊ីម៉ិច ទីលំនៅបុរីសាន់ស៊ីម៉ិច ស្ថិតនៅ​ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនកាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៩និង០០នាទី។

ពាក់ពន្ឋ័ករណីខាងលើនេះបើ​តាមប្រភពព័ត៌មាន​បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨ និង១០នាទីយប់ ក្មេងស្រីរងគ្រោះ បានដើរចេញពីផ្ទះរបស់ឈ្មោះ សុន សុភាព ភេទ​ស្រី អាយុ២៧ឆ្នាំ(ជាអ្នកស្គាល់គ្នាជាមួយ​ក្មេងស្រីរងគ្រោះ) ដែលមានចម្ងាយ​ពីផ្ទះ​ក្មេងស្រីរងគ្រោះ​ប្រហែល៣០០ម៉ែត្រ ក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ពេល​ក្មេង​ស្រីរង​គ្រោះដើរដល់ផ្សាររាត្រី ស្ថិតនៅ​ភូមិព្រៃសំព័រខាងលើ ក៏បានជួបនឹ​ងជនសង្ស័យ​កំពុងដើរ​លេងក្នុងផ្សាររាត្រី ហើយជនសង្ស័យក៏បានឲ្យលុ​យទៅក្មេងស្រីរងគ្រោះចំនួន១​០ដុល្លារ រួចចាប់​ទាញ​ដៃក្មេងស្រីរងគ្រោះចូល​ទៅក្នុងបន្ទប់ទឹកផ្សាររាត្រី (ដែលសាងសង់មិនទាន់រួច)។បន្ទាប់មកជន​សង្ស័យក៏ធ្វើ​សកម្មភាពរំលោ​ភសេពសន្ថវៈលើក្មេងស្រីរ​ងគ្រោះបានសម្រច០១លើក។  

ពេលធ្វើស​កម្មភាពរំលោភសេពសន្ថវៈរួច ជនសង្ស័​យក៏បានប្រាប់ក្មេង​ស្រីរងគ្រោះ​កុំឲ្យនិយាយរឿង​រ៉ាវ​ខាងលើ ឲ្យយាយតា និងអ្នកដ៏ទៃបានដឹង ហើយ​ក៏ដើរចេញទៅផ្ទះរៀង​ៗខ្លួន លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោ​ង៨ ក្មេងស្រី​រងគ្រោះមានកា​រឈឺចាប់ប្រដាប់ភេទយ៉ាងខ្លាំង ក៏បាន​អង្គុយ​យំនៅខាងមុខផ្ទះ ឃើញដូចនោះ ​យាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏បានសួរនាំ​ទៅក្មេង​ស្រី​គ្រោះ ទើបក្មេងស្រីរងគ្រោះបាននិ​យាយរឿងរ៉ាវខាងលើ ប្រាប់យាយឲ្យបានដឹង។

បន្ទាប់មកយា​យរបស់ក្មេងស្រី​រងគ្រោះបង្កើត ក៏បាននាំក្មេងស្រីរ​ងគ្រោះមករាយការណ៍​ប្រាប់ស​មត្ថកិច្ច និងដាក់ពាក្យ​បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងព​ង្រនៅថ្ងៃខែឆ្នាំដដែល ដើម្បីឲ្យ​សមត្ថកិច្ច​ជួយអន្តរាគមន៍ ហើយនៅ​វេលាម៉ោង០៩និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ធ្វើកា​រស្រាវជ្រាវ​ឃាត់ខ្លួនបានជនសង្ស័យ​ខាងលើបានតែម្តង។ក្រោយពីឃាត់ខ្លួន​សមត្ថកិច្ចដកហូតបាន
នូវវត្ថុតាងរួមមាន​​៖ 
១/លុយក្រដា​ស់១០ដុល្លារចំនួន០១សន្លឹក 
២/ទូរស័ព្ទដៃ​ចំនួន០២គ្រឿង (ម៉ាកសាំសុង ចំនួន០១គ្រឿង, ម៉ាកណូគា​ចុចពិលពណ៌ខ្មៅ​ចំនួន០១​គ្រឿង) ៣/ខោខូចប៊យជើងត្រឹមជង្គង់ចំនួន០១
៤/អាវយឺតពណ៌ស​វៀលក្លៀកចំនួន០១ ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ បុរីសាន់ស៊ីម៉ិច ស្ថិតនៅ​ភូមិព្រៃ​សំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវីធីច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យខាង​លើត្រូវបានបញ្ជូនទៅឃុំខ្លូន​បណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6119 នាក់
ម្សិលមិញ :
10838 នាក់
សប្តាហ៍នេះ :
39737 នាក់
ខែនេះ :
481174 នាក់
3 ខែនេះ :
1105400 នាក់
សរុប :
17874629 នាក់