ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរបរិស្ថានរៀបចំទិវាអ​នាម័យបរិស្ថាន ២៣វិច្ឆិកា ​២០១៩ ក្រោមប្រធាន​បទ"ភូមិស្អាត សុខភាពល្អ"
Sa,23 November 2019 (Time 01:40 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 410នាក់)


ខេត្តកែប៖កាលពីព្រឹកថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរបរិស្ថានខេត្តកែប សហការជាមួយអង្គការ ស្ការ៉ូ (CSARO)​បានរៀបចំទិវាអនាម័យបរិស្ដានជាតិ ២៣វិច្ឆិកា ២០១៩ ក្រោមប្រធានបទ"ភូមិស្អាត សុខភាពល្អ"នៅវិទ្យាល័យ​ ប៊ុនរ៉ានី ​ហ៊ុនសែន ចរិយាវង្ស ក្នុងសង្កា​ត់អូរក្រសារ ក្រុង-ខេត្តកែប។

ទិវានេះ បានប្រព្រឹត្តិទៅក្រោមកា​រចូលរួមពីលោក អ៊ឹ​ម បញ្ញារិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តកែប និង​លោក តែម វីរៈ តំណាងអង្គការ ស្ការ៉ូ ព្រមទាំងមានការចូលរួមពីសំណាក់លកគ្រូអ្នកគ្រូ សិស្សា​នុសិស្ស ក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្សផងដែរ។

ក្នុងឱកាស​នោះ លោក អ៊ឹ​ម បញ្ញារិទ្ធិ ប្រធានមន្ទីរបរិ​ស្ថានខេត្តកែប បានឱ្យដឹងថា ក្នុងអំឡុង​ពេល​បច្ចុប្បន្ននេះការវេចខ្ចប់​ចំណីអាហារក៏ដូចជាមុខ​ទំនិញនិងវត្ថុប្រើ​ប្រាស់សុទ្ធ​តែត្រូវយ​កថង់ប្លាស្ទិក​ច្រកដាក់​ឥវ៉ាន់ ដែលចាត់ទុក​ជាទម្លាប់មួ​យទៅហើយ។យ៉ាងណាមិញការប្រើថ​ង់ប្លាស្ទិកសម្រាប់​ដាក់​ចំណី​អាហារពិ​តជាបំពុលបរិស្ថា​នយ៉ាងធ្ងន់ធ្ងរព្រោះវាជាសារធាតុមិនរលាយ។

លោកថា ពីមួ​យថ្ងៃទៅមួ​យថ្ងៃកំណើននៃជាតិប្លា​ស្ទិកកាន់តែច្រើនឡើងៗ ស្ថិតតាម​លំនៅដ្ឋាន​របស់​យើ​ង និងនៅតាមទីសាធារណៈ ព្រោះតែយើង​ម្នាក់ៗ មិនទាន់បោះប​ង់ការប្រើជា​តិប្លាស្ទិក​នៅឡើយ។

លោក អ៊ឹ​ម បញ្ញារិទ្ធិ បានបញ្ជាក់ផងដែរថា សម្ភារៈដែលផលិតមកពីជាតិកៅស៊ូបន្សំដោយជាតិគីមី រួមមាន៖កែវឬកំប៉ុងជ័រ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ព្រមទាំងសម្ភារៈ​ជាច្រើន​ទៀត ដែល​យើងបោះ​ចោ​ល​ពាសវាលពា​សកាល សុទ្ធសឹងជាប្រភេទសំណល់ប្លាស្ទិក ដោយរបស់ទាំងនេះមិនងាយពុកផុយ ឬរលាយបាត់រូ​បរាងនោះឡើយ ហើយសំណល់ប្លាស្ទិកនេះវានឹងបំពុលបរិស្ថាននៅគ្រប់ទីកន្លែង ខណៈ​យើងទាំងអស់គ្នាមិនចេះរក្សាសោភ័ណភាព និងសម្អាតអនាម័យ។

លោកប្រ​ធានមន្ទីរបានគូសបញ្ជាក់ទៀតថា ការបោះចោលសំណល់ប្រភេទប្លាស្ទិកនឹ​ងធ្វើឱ្យខូច​សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ការរស់នៅ ពិសេសប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយ​កត្តាដែលធ្វើឱ្យប្រែប្រួល​អាកាសធាតុនោះ អាចមកពីការបំពុលដោយផ្សែង ការកាប់បំផ្លាញព្រៃឈើ​ជាដើម។

សូមបញ្ជាក់ថា ការរៀបចំទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកានេះ ក្រោយពីដាក់ជាសំណួរដល់​សិស្សឱ្យ​ឆ្លើយ​ពាក់ព័ន្ធ​នឹងសំណួរផ្សេងៗទាក់ទងនឹងបរិស្ថាន គណៈអធិបតីក៏មានកម្មវិធីផ្ត​ល់ជារង្វាន់ដល់​សិស្សា​នុ​សិស្សផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2626 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
38353 នាក់
ខែនេះ :
417688 នាក់
3 ខែនេះ :
1105797 នាក់
សរុប :
17875074 នាក់