ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
វគ្គបណ្តុះ​បណ្តាលស្ថិតិគ​ណនេយ្យជាតិ និងសន្ទស្ស​ន៍អ្នកប្រើប្រាស់ រៀបចំ​ឡើង​ដោយនាយកដ្ឋាន​គណនេយ្យជា​តិថ្នាក់ខេត្ត
Sa,23 November 2019 (Time 01:14 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 374នាក់)


ខេត្តកែប៖នាយកដ្ឋានគណ​នេយ្យជាតិ បានសហការណ៍ជាមួយមន្ទីរផែនការខេត្តកែប កាលពី​ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបើ​កវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃ​ទំនិញប្រើប្រាស់នៅថ្នាក់ខេត្ត នៅមន្ទីរផែនការខេត្តកែប ក្រោមអធិបតីភាព លោក ឃឹន សុង អគ្គ​នាយ​ករងវិទ្យាស្ថានជាតិស្ថិតិ និងជាទីប្រឹក្សាក្រសួងផែនការ និងមានការអញ្ជើញចូលរួមដោយ លោក​ លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ៤០រូប។ 

ក្នុងរបាយការណ៍ស្វាគមន៍រប​ស់ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បា​នបង្ហាញថា ទិន្ន​ន័យផលិត​ផលក្នុងស្រុកសរុប(GDP) និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់(CPI) ពិតជាមាន​សារៈសំ​ខាន់​ណាស់ សម្រាប់ធ្វើការវាស់ស្ទង់ និងវាយតម្លៃ ពីកម្រិត នៃការអភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​នៅក្នុង​ខេត្ត។ស្របពេ​លជាមួយគ្នាផងដែរ តាមរ​យៈទិន្នន័យនេះ បង្ហាញអំពីចំណូលរបស់ខេត្ត ចំណូល​សម្រាប់មនុស្សម្នាក់ៗ ការវាស់វែងអតិផរណាក្នុងខេត្ត និង​ជាទិន្នន័យ​មួយសម្រាប់​ខេត្តធ្វើការ​ទាក់ទាញអ្នកវិនិយោគទុន និងការរៀបចំគោលនយោបាយផ្សេងៗ នៅថ្ងៃអនាគត។

លោក ឃឹន សុ​ង អគ្គនាយករង និងជាទីប្រឹក្សាក្រសួងផែនការ បានមានប្រសាសន៍ថា កន្លង​មក​ក្រសួងផែនការ តែងតែយកចិត្តទុកដាក់លើការងារបណ្តុះបណ្តាលជាហូរហែរ លើការងារស្ថិតិ ជាពិសេស​ការងារទិន្នន័យផលិតផលក្នុងស្រុកសរុប និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក្នុងខេត្ត ដល់ម​ន្រ្តីថ្នាក់ក្រោម ដើម្បីពង្រឹងសមត្ថភាពមន្រ្តីនៅថ្នាក់ក្រោមជាតិ មានជំនា​ញក្នុងកា​រប្រមូល​ទិន្នន័យ វិធីសាស្រ្តក្នុងការគណនាផលិតផលក្នុងស្រុកសរុប និងទិន្នន័យសន្ទស្សន៍ថ្លៃទំ​និញប្រើ​ប្រាស់ប្រចាំខេត្តរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4151 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
39878 នាក់
ខែនេះ :
419213 នាក់
3 ខែនេះ :
1107322 នាក់
សរុប :
17876599 នាក់