ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបា​លខេត្តបន្ទាយមានជ័យ ស្នើ​ឲ្យមន្ទីពេទ្យ​ពង្រឹងគុ​ណភាព ប្រសិទ្ធ​ភាព​សេវា​សុខាភិបា​ល​ ដើម្បី​ជួយ​លើកក​ម្ពស់​សុខភាព​ពលរដ្ឋ ស្ត្រី​និង​កុមា​រ ជាការ​រួមចំណែក​កាត់​បន្ថយ​ភាពក្រីក្រ
Fr,22 November 2019 (Time 03:32 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 418នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីកាត់​បន្ថយ​ភាពក្រីក្រ មន្ត្រី​សុខាភិ​បាល គ្រូពេទ្យ និង​ពិសេស​លោក​ប្រ​ធាន​ថ្មី​ នៃ​ម​ន្ទី​​រ​ពេទ្យ​ក្រុង​ប៉ោយប៉ែត​ ដែល​បម្រើការ​ក្នុង​វិជ្ជា​ជី​វៈ​ពេទ្យ​នេះ​ ត្រូវ​បង្កើន​ការយ​កចិត្ត​ទុក​ដាក់​ដ​ល់​ការផ្តល់សេវា​សុខភាព​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ ស្ត្រី និង​កុមារ ពិ​សេស​គឺ​ពលរដ្ឋ​ក្រីក្រ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​សម្រាលកូន ស្ត្រី​ក្រីក្រ​ និង​កុមារី​ព្រោះ​ពួកគេ​ជា​សមាជិក​គ្រួសារ​ដែលមាន​សុខភាព​ទន់ខ្សោយ ហើយ​ងាយ​រងគ្រោះ។

ឯកឧត្ដម​ ​អ៊ុំ​ ​រាត្រី​ ​អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យមានប្រសាសន៍បែបនេះ​ក្នុងឱ​កាសដែលឯកឧត្តមអញ្ជើញជាអធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែងប្រធាន​មន្ទីរពេទ្យ​បង្អែ​កក្រុងប៉ោយប៉ែត ដោយលោក​វេជ្ជបណ្ឌិត ឱក ទីណា ពី​អនុប្រធាន ឡើងជា​ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ជំនួស​លោក​វេជ្ជបណ្ឌិត ហ៊ុល ផល្លី ដែល​ផ្ទេរ​ទៅជា​ប្រ​ធានការិយាល័យ​សុខាភិ​បាល​ប្រតិបត្តិ​ក្រុង​សិរីសោភ័ណ។

សូមជំរាបដែរថា​ ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពី លោក​អនុប្រធាន​មន្ទីរសុខា​ភិបាល​ខេត្ត លោកអភិបា​លក្រុ​ងប៉ោយប៉ែត លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង កងកម្លាំង​នានា​ជុំវិញស្រុក លោកគ្រូ​ អ្នកគ្រូពេទ្យ​ ព្រមទាំងស​មាជិក សមាជិកានៃអង្គពិធីជាច្រើនរូបទៀត​ ដែរ​ប្រ​ព្រឹត្តទៅកាលពី​រសៀលថ្ងៃព្រហស្បត្តិ៍ ​១០រោច​ ខែ​កត្តិក​ ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស២៥៦៣​ ​ត្រូវនឹង​ថ្ងៃទី២១​ ខែវិច្ឆិកា ​ឆ្នាំ២០១៩ ក្នុងបរិវេណ​មន្ទីពេទ្យបង្អែក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បានមានប្រសាសន៍ថា​ ​ក្រុង​មាន​ផ្ទៃដី​តូច​មែន តែមាន​ពលរដ្ឋ​រស់នៅ​កើន​ដល់​ជាង​៨​ម៉ឺន​នាក់ ក្នុងនោះ​មាន​មណ្ឌល​សុខភាពចំនួន៤​កន្លែង​ និង​មន្ទីរពេទ្យ​បង្អែក​១​កន្លែង​សម្រាប់​បម្រើសេវា​សុខភា​ពជូនប្រជាព​លរដ្ឋ​។

ទន្ទឹមនោះដែរលោក​វេជ្ជបណ្ឌិត ឱក ទីណា ឡើងកាន់តំណែងជាប្រធានមន្ទីពេទ្យ​ថ្មីនោះ បាន​​ឡើង​ប្តេជ្ញា​ចិត្តនឹង​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី ភារកិច្ច​ក្នុង​សីល​ធ​ម៍​វិជ្ជា​វី​វៈរកបដោយ​ការទទួល​ខុស​ត្រូវ​អោយ​បាន​លទ្ធផល​ល្អ​និង​មាន​ប្រ​សី​ទ្ធ​ភាព​ថែមទៀត​។​

ជាមួយគ្នានោះដែរលោក​វេជ្ជបណ្ឌិត ហេង គឹម​ស៊​ត ប្រធានស្តីទី​ម​ន្ទីរ​សុខាភិបាល​ខេត្តបន្ទាយ​មានជ័យ​បានមានប្រសាសន៍ថា​៖​មន្ត្រី​សុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ​គិលានុបដ្ឋាក -យិ​កា​ទាំង​ឡា​យ​ក្នុង​ខេត្ត និង​​ក្នុង​ក្រុង​ប៉ោយប៉ែត ពិសេស​ម​ន្ទីរ​ពេទ្យ​បង្អែក​ក្រុង​នេះ​តែម្តង ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ប្រកប​វិជ្ជាជីវៈ​ដោយ​ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​សំរេចបាន​លទ្ធផល​ និង​ជោគ​ជ័យ​បន្តទៀត​ លើ​ការផ្តល់សេវា​រដ្ឋបាល ​និង​សេវា​សុខភាព ​ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ។​

ឯ​កឩត្តម អ៊ុំ រាត្រី អភិបាលខេត្តគូសបញ្ជាក់ផងដែរថា ​រដ្ឋបាលខេត្ត​​អបអរ​និង​កោតសរសើរ​ចំពោះ​ម​ន្ទីរ​ពេទ្យ​ ដែលមាន​ម​គ្រូពេទ្យ មាន​អគារ មាន​គ្រែពេទ្យ​ច្រើនជាងគេ​បើ​ធៀប​នឹង​ក្រុង ​ស្រុក​ដទៃ ហើ​យ​មាន​អ្នក​ជម្ងឺ​មក​ពិនិត្យ ព្យ​បាល​ពេញៗ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ពលរដ្ឋ​យើង​មាន​ជំនឿ​ឡើង​វិញ​លើ​សេវា​សុខ​ភាព ​នៃ​មន្ទីរពេទ្យ​រដ្ឋ ហើយក៏​កាត់បន្ថយ​ការ​ទៅ​ពិនិត្យ ព្យាបាល​នៅឯ​ប្រទេស​ថៃផង​ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3335 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51042 នាក់
ខែនេះ :
509475 នាក់
3 ខែនេះ :
1049334 នាក់
សរុប :
17644427 នាក់