ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ភ្លើងឆេះបន្ទប់​ស្នាក់ក្នុងកាស៊ីណូ ហាទៀងវេហ្គាស បណ្តាលឱ្យបុគ្គ​លិកម្នាក់ស្លាប់ ក្នុងអណ្តាតភ្លើង
Do,21 November 2019 (Time 10:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 409នាក់)


ខេត្តកំពត៖បុគ្គលិកផ្នែ​កចែកបៀរ​ដែលស្នាក់​នៅក្នុងបន្ទប់កាស៊ីណូ​ហាទៀងវេហ្គាសម្នាក់ បានស្លាប់​យ៉ាងអណោច​អធ័មក្នុ​ងបន្ទប់ ខណៈមានអគ្គិសភ័យ​ឆាបឆេះ​បន្ទប់ស្នាក់អាស្រ័យនាវេលាទៀបភ្លឺ ស្ថិត​ក្រោយកាស៊ី​ណូ ហាទៀងវេហ្គាស ដែលមានទីតាំងក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ឃុំ​ឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។នេះបើយោង​តាមប្រភពព័ត៌មាន​ច្បាស់ការណ៍​។

ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីឆេះបន្ទប់ស្នាក់ក្នុងបរិវេ​ណកាស៊ី​ណូ ហាទៀងវេហ្គាស បណ្តាលឱ្យមនុស្សស្លាប់​បាត់បង់ជីវិតនេះ បានកើតឡើងនៅម៉ោងប្រមាណជិត៥ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបន្ទប់ជាន់ទី១នៃអគារស្នាក់របស់បុគ្គលិកកាស៊ីណូហាទៀងវេហ្គាស។

យោងតាមប្រភពដាច់ដោយឡែកបាននិ​យាយថា នៅក្នុងបន្ទប់កើតហេតុខាងលើ​មានបុគ្គលិកកាស៊ី​ណូស្នាក់​នៅចំនួន៣នាក់ ប៉ុន្តែពេល​កើតមានអគ្គិសភ័យ​ឆាបឆេះគឺបុគ្គលិក២នាក់ បានរត់ចេញពី​បន្ទប់ទាន់ ចំណែកជនរង​គ្រោះម្នាក់ដេកលង់ល​ក់មិនដឹងខ្លួនទើបភ្លើង​ឆេះបណ្តាលឱ្យស្លាប់យ៉ា​ងអណោចអធ័មតែម្តង។

ទាក់ទិននឹងក​រណីឆេះបន្ទប់ស្នាក់នៅរបស់បុគ្គលិករបស់កាស៊ី​ណូ ហាទៀងវេហ្គាសនេះ សមត្ថកិ​ច្ចមូល​ដ្ឋានបានប​ញ្ជាក់ថា គឺបណ្តាលមកពីទុស្សេរខ្សែចរន្តអគ្គិសនី ដោយខ​ណៈនោះ​ក៏មានការ​អន្តរាគមន៍ពីអាជ្ញាធរ និងសមត្ថកិច្ចជួយពន្លត់យ៉ាងសស្រាក់សស្រាំផងដែរ ទើបអណ្តាតភ្លើងមិន​ឆេះរាលដាលទៅបន្ទប់ផ្សេងទៀត។

ជាមួយនឹងករណីឆេះបន្ទប់​ស្នាក់របស់បុគ្គលិកកាស៊ី​ណូ ហាទៀងវេហ្គាសខាងលើ គេមិនអនុញ្ញា​តឱ្យក្រុម​អ្នកសារព័​ត៌មានចូលទៅថ​តយករូបភាពនោះឡើយ ហើយសពបុ​គ្គលិករងគ្រោះ ត្រូវ​បាន​គេដឹកបញ្ជូនទៅ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​នៅឯស្រុកកំណើត ក្នុងខេត្តតាកែវ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2758 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50465 នាក់
ខែនេះ :
508898 នាក់
3 ខែនេះ :
1048757 នាក់
សរុប :
17643850 នាក់