ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋថៃ​ចំនួន១៧៤នាក់ បើកអនឡាញខុ​សច្បាប់ នៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរកម្ពុជា ប្រ​គល់​ឲ្យអាជ្ញា​ធ​រថៃវិញ​ តាមការស្នើសុំ
Do,21 November 2019 (Time 09:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 477នាក់)


ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង០៣និង១០នាទីរសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធ​កម្ពុជា​ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ​អភិបាល នៃគណៈអភិបាល​ខេត្តបន្ទា​យមានជ័យ និង​សមត្ថ​កិច្ច​ជំនាញពា​ក់ពន្ឋ័ បានព្រម​ព្រៀងគ្នា ធ្វើកិច្ចសន្យា​​ជាមួយជ្ញាធរថៃប្រគល់ និងទទួល​ពល​រដ្ឋថៃ ប្រុស ស្រី​ចំនួន១៧៤ ដែលមកប្រកបមុខរបរ បើកអនឡាញ ខុសច្បាប់ នៅក្រុងប៉ោ​យប៉ែត ឲ្យ​ទៅ​ខា​ង​ភាគី​ថៃ​វិញតា​មការស្នើសុំ​នៅលើស្ពានមិត្តភាពកម្ពុជា-ថៃ​។

សូមបញ្ជាក់ដែរថា​៖ដោយអ​នុវត្តន៍បទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការបង្ក្រាបបទល្មើស ល្បែងស៊ីសងអនឡាញ គ្មានច្បាប់នោះ កាល​ពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ កម្លាំង​អគ្គ​នាយ​កដ្ឋាន​អន្តោប្រវេសន៍ នៃក្រសួង​មហាផ្ទៃ ដឹកនាំដោ​យឯកឧត្តម នាយឧត្តមសេនី​យ៍ កែវ វណ្ណថន អគ្គនា​យករង សហការជាមួយសមត្ថកិច្ចចំរុះខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក​ឧត្តម​សេនីយ៍​ទោអាត់ ខែម ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការ​សម្របសម្រួលពី លោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យផងនោះ​ បានចុះ​បង្ក្រាបទី​តាំង​អនឡាញខុសច្បាប់ នៅចំណុច បរិវេណ​ជិតកា​ស៊ី​ណូ​ផ្កាយ៥ ស្ថិតនៅ​ក្នុងភូមិក្បាលស្ពាន១ /សង្កាត់ / ក្រុងប៉ោយបប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ឃាត់ខ្លួន​ជនសង្ស័យបានជាច្រើននាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2734 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50441 នាក់
ខែនេះ :
508874 នាក់
3 ខែនេះ :
1048733 នាក់
សរុប :
17643826 នាក់