ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមប្រឹក្សាខេត្តស្វាយរៀង បើក​វេទិកាផ្សព្វ​ផ្សាយ និ​ងពិគ្រោះយោបល់
Do,21 November 2019 (Time 06:51 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 397នាក់)


ខេត្តស្វាយរៀង៖​នៅព្រឹកព្រហស្បតិ៍ ១០រោច ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩​នេះលោក សំ ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ជុំ ហាត ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តស្វាយរៀង និងលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាង​ឯកឧត្ដម ម៉ែន វិបុល អភិ​បាលខេត្ត បានអញ្ជើញជា​អធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់​ក្រុមប្រឹ​ក្សាខេត្ត ស្ថិតនៅបរិវេនសាលាស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកលោក លោកជំទា​វសមាជិកក្រុមប្រឹក្សាខេត្ត លោក លោ​កស្រី​ប្រធាន​ អនុប្រធានមន្ទីរ អង្គភាព​ ពាក់ព័ន្ធនានាជុំវិញខេត្ត លោក លោកស្រីគ​ណៈអភិបាល​ស្រុកស្វាយទាប លោក លោកស្រីក្រុមប្រឹ​ក្សាស្រុក លោក លោកស្រីប្រធាន អនុប្រធានទីចាត់ការ អង្គភាព​នានាចំណុះសាលាខេត្ត មន្រ្តីសាលាខេត្ត សាលាស្រុក កងកម្លាំងទាំង៣ លោក លោក​ស្រីក្រុម​ប្រឹក្សាឃុំទាំង៩ លោក លោកស្រីមេភូមិ ទាំង៦៣ ក្នុងស្រុកស្វាយទាប បងប្អូនប្រជាការពារ និងបងប្អូនប្រ​ជាពលរដ្ឋសរុបចំនួន៣២១នាក់​។

មានប្រសាសន៍នាឳកាស​វេទិការផ្សព្វផ្សាយ និងពិគ្រោះយោ​បល់នៅពេ​លនេះ លោកជំទាវ ឯក សុវណ្ណភា​រៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងអណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋ វិស័យឯកជន និងសមាជិក សមាជិកា​រនៃអង្គវេទិកា​រទាំងមូលដែល​បានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញ​អោយឃើញពីការប្តេជ្ញា​ចិត្តចូលរួមសហកា​រយ៉ាងខ្លាំង​ក្លា នៅក្នុងដំ​ណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោម​ជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អោយកាន់តែ​ទទួលបានល​ទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេច​ក្តីត្រូវកា​រពិតប្រាកដរប​ស់ប្រជាពលរដ្ឋ​នៅមូលដ្ឋាន ដែលជាកម្មវត្ថុចម្បង​នៃការរៀបចំអង្គវេទិការនៅពេលនេះ។

លោកជំទាវបានបន្ថែមថា វេទិការ​ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់​ឱកាសដល់​ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ​ទាំងអស់អាច​ចូលរួមក្នុងការផ្តល់​មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅ​អនុវត្តនាពេលខាង​មុខរ​បស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសា​សន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយះ​ការឆ្លើយត​បបានទាន់ពេលវេលាពីស្ថាប័​នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈាន​ទៅធ្វើកា​រកែ​ល​ម្អ និងដោះស្រាយអោយកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថ​យភាពក្រីក្រនៅមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3131 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50838 នាក់
ខែនេះ :
509271 នាក់
3 ខែនេះ :
1049130 នាក់
សរុប :
17644223 នាក់