ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រ​ជុំប្រតិភូ​ក្រុមការងារ SMCC មជ្ឈមណ្ឌល​សម្របសម្រួលសុវត្ថិភាព ទន្លេមេគង្គ៦ប្រទេស ដើម្បី​ពង្រឹង ពង្រីកកិច្ច​សហប្រតិបត្តិកា​រផ្លាស់ប្តូរពត៌​មាន ពាក់ពន្ធ័នឹងការបង្ក្រាប បទល្មើសគ្រឿង​ញៀន
Do,21 November 2019 (Time 04:37 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 375នាក់)


ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១០រោជ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រតិភូក្រុមការងារ SMCC (មជ្ឈមណ្ឌលស​ម្របសម្រួលសុវត្ថិភាព​ទន្លេមេគង្គ) ៦ប្រទេស ដើម្បីពង្រឹង ពង្រីកកិច្ចស​ហប្រតិបត្តិកា​រផ្លាស់ប្តូរពត៌មាន​ពាក់ពន្ធ័នឹ​ងការ​បង្ក្រាបប​ទល្មើសគ្រឿងញៀន មកឈ្វេងយល់ពីសកម្មភាពគ្រឿងញៀននៅខេត្តព្រះសីហនុ ដឹកនាំ​ដោយឯកឧត្តម ឧត្តមសេនីយ៍​ឯក នាក់ យុទ្ធា អគ្គលេ​ខាធិការរង អ.ជ.ប.គ.ញ និងជាប្រធាន​គណ:​ប្រ​តិភូ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍​ស្វាគមន៍​ប្រតិភូ និងជម្រាប​ជូនពីភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរ មាន​ព្រលាន​យន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវដែក និងផ្លូវគោក ដែលរាជរដ្ឋា​ភិបាលបានកំ​ណត់​ខេត្តព្រះ​សីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ។ ម្យ៉ាងទៀតដោយកម្ពុជាមានសុខសន្តិភាព សម្តេចបានគៀងគរអ្នកវិនិយោគមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យខេត្តព្រះ​សីហនុ​មាន​ការរីកចម្រើន។

ខេត្តមានតំបន់សេដ្ឋកិច្ចពិសេ​សចំនួន៥ មានវិនិយោគជាង ២០០ក្រុមហ៊ុន ស្រូបយកកម្លាំងពលកម្មជាង ៨ម៉ឺននាក់ មានកាស៊ីណូជាង៧០ ស្រូបយកកម្លាំងពលកម្មជាង ៣ម៉ឺននាក់ ។
ឯកឧត្តម​បានបន្តថា ខេត្ត​មានការរីកចម្រើន​លើអចលន:ទ្រព្យ មានសំណង់អគារខ្ពស់ជាច្រើន ដែល​អាចបញ្ជាក់ថា ជាខេត្តរីកលូត​លាស់ផ្នែកសំណង់ ទន្ទឹមនោះវាក៍មានផលប៉ះពាល់មួយចំនួន ផ្នែក​សន្តិសុខ និងហេដ្ឋារចនា សម្ព័ន្ធ ដែលពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ បច្ចុប្បន្នក្លាយ​ជាតំប​ន់សេដ្ឋកិច្ចគំរូពហុបំណង ធ្វើឱ្យមានការខូចខាតផ្លូវថ្នល់ជាច្រើន ក្នុងនោះរាជរដ្ឋាភិ​បាលកម្ពុជា បានទំលា​ក់កញ្ចប់ថវិកាក្នុងការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដែលបាន​បើកស​ម្ពោធបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៩កន្លងមកនេះ ក្រោមអធិបតីសម្តេ​ចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ធានាការដឹកជញ្ជូន និងសោភណ័ភាព។

ដោយសារកំណើន នៃ​លំហូរចូលប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍​បានជំរុញសេដ្ឋកិច្ច​ខេត្តព្រះសីហនុមានការរីកចម្រើន ក៏ប៉ុន្តែវាក៏មានផលប៉ះពាល់ខ្លះ ដែលយើងត្រូវការ​ស្វែងយល់​ពីវប្បធម៌ ប្រពៃណី និងចូ​លរួមអនុវត្តច្បាប់កម្ពុជា។ចំពោះ​បញ្ហាគ្រឿង​ញៀននៅខេត្តព្រះសីហនុ មានបញ្ហា​ប្រឈមខ្លះ ដោយសារតែប្រជាពលរដ្ឋចំ​ណាកស្រុក និងអ្នកវិនិយោគ ទេសចរណ៍មក​ធ្វើការងារនៅខេត្តព្រះសីហនុ និងតាមការអូសទាញរបស់មិត្តភក្កិធ្លាក់ខ្លួនក្នុងការប្រព្រឹត្ត ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន។អាជ្ញាធរខេត្ត ក៏បានធ្វើការអប់រំ ផ្សព្វផ្សាយ​អំពីបញ្ហាគ្រឿង​ញៀនដល់​យុវ​ជន​ដែលធ្វើចំណាកស្រុក ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ ការចែកចាយ​គ្រឿងញៀន​កាន់តែមានប្រសិទ្ធិភាពថែមទៀត​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4356 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52063 នាក់
ខែនេះ :
510496 នាក់
3 ខែនេះ :
1050355 នាក់
សរុប :
17645448 នាក់