ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញទទួ​លជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅវិ​មាន​សន្តិភាព
Fr,22 November 2019 (Time 11:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 485នាក់)


រាជធានីភ្នំពេញ​៖នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញទទួលជួបពិ​ភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គ​រដ្ឋទូត​ស​ហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនោះ​ ឯកឧត្តម Patrick Murphy បាននាំយកនូវលិខិត០២ របស់ លោក Donald Trump ប្រធានា​ធិបតីសហរដ្ឋអាមេរិក ផ្ញើជូនចំពោះ ​សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលលិខិតទី០១ ស្ដីអំពី​ទំនាក់ទំនង និងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលស​ហរដ្ឋ​អាមេរិកមាន​បំណង​ពង្រឹង ​និងធ្វើអោយកាន់តែប្រសើ​ឡើងនូវទំនាក់ទំនង​ដែល​ប្រទេសទាំងពីរ​មានជាយូរលង់មកហើយ ដែល​ក្នុងនោះគឺ​មានកិច្ចសហប្រតិបត្តិការជា​មួយគ្នា​ជាច្រើនវិស័យ។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានចូលរួមរំលែក​នូវព្រះមរ​ណទុក្ខ​ចំពោះ​ការយាងសោ​យទីវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទីវី ដែលព្រះអ​ង្គបានចូលរួ​មលើកស្ទួយវិស័យ​វប្បធម៌ជាច្រើនរបស់ប្រទេសកម្ពុជានោះ ហើយបាន​យាងសោយ​ទិវង្គតកាលពីថ្ងៃទី១៨ វិច្ឆិកាកន្លងទៅនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណសហ​រដ្ឋអាមេរិក​ដែលបានគាំទ្រប្រទេស​កម្ពុជា​តាំងពីកម្ពុជា​មិនទាន់ទទួលបា​នឯករាជ្យក្នុងឆ្នាំ ១៩៥៣ មកម៉្លេះ។នេះ​គឺបង្ហាញពី​ចំណង​មិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នាដែល​មានរយៈពេលយូរលង់មកហើយ។
ទន្ទឹមនឹងនេះដែ​រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអរគុណ​ដល់ឯកឧត្តមឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក​ដែលបាននាំយកលិខិត២ច្បាប់របស់លោកប្រធានាធិបតី Donald Trump ទាក់​ទង​ទៅនឹងទា​ក់ទងទៅនឹងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងលិខិ​តអញ្ជើញចូលរួមកិច្ចប្រជុំកំពុលពិ​សេសអាមេរិកអាស៊ាន ២០២០​។

សម្តេចតេជោ បានបញ្ជាក់ពីជំហររ​បស់កម្ពុជាក្នុងការបង្កើនមិត្តភាពល្អជាមួយសហរដ្ធអាមរិក ហើយ​រីករាយនឹងចូលរួមកិច្ចប្រជុំពិសេសដែលរៀប​ចំដោយសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះ។
សម្ដេច​តេជោនាយករដ្ឋមន្ត្រីក៏បានអរគុណដ​ល់ឯកឧត្តមអគ្គរដ្ឋ​ទូតអាមេរិក ដែលបានចូលរួមរំលែ​កនូវព្រះរាជមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការយាងសោយទិវង្គតរបស់ព្រះរៀម នរោត្តម បុប្ផាទេវី ហើយ សម្តេចតេជោ ក៏បាន​អរគុណដល់ឯកឧត្តម​ផងដែរដែលកន្លងម​កបានចូលរួមក្នុងពិធី​បុណ្យ​ឯក​រាជ្យជាតិ​កម្ពុជា និងពិធីបុណ្យអុំទូកអកអំបុកកន្លងមកនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3539 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51246 នាក់
ខែនេះ :
509679 នាក់
3 ខែនេះ :
1049538 នាក់
សរុប :
17644631 នាក់