ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត
Fr,22 November 2019 (Time 10:36 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 440នាក់)


ខេត្តកំពត៖​លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត​កំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបើក​វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា​ខេត្តកំ​ពត ជាមួយប្រ​ជាពលរដ្ឋនៅស្រុកកំពង់ត្រាច ដើម្បីក្តាប់សំណូមព​រប្រជាពលរដ្ឋ​យក​មកដោះ​ស្រាយជូនពួកគាត់។

ការបើកវេ​ទិកាផ្សព្វផ្សាយ​នេះ ធ្វើឡើងនៅបរិវេ​ណវត្តអង្គជុំព្រៃទប់ ស្ថិតក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រ​ជាពល​រដ្ឋ ប្រមាណជាង៣០០នាក់។

ក្នុងវេទិកា​នេះប្រជាពលរដ្ឋបានលើកសំណូមពរចំនួន​១៣ចំណុច ដែលភាគ​ច្រើនពាក់ព័ន្ធ នឹងបញ្ហា​ប្រឈមនានា នៃហេដ្ឋារច​នាសម្ព័ន្ធការអភិវឌ្ឍន៍ផ្សេងៗក្នុងមូលដ្ឋាន ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត និង​គណៈ​អភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយ ខណៈនោះត្រូវបានដោះស្រាយភ្លាមៗ ចំនួន២​ករណី។

ទន្ទឹម​នេះលោកមអ​ភិបាលខេត្ត បានតម្រូវឱ្យម​ន្ត្រីជំនាញសហកា​រជាមួយអាជ្ញាធ​រស្រុកកំពង់​ត្រាច​ចុះសិក្សា​រាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពរដោយ កំណត់រយៈពេល១៥ថ្ងៃ រួចរាយការណ៍ជូន​ក្រុម​ប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីឈា​នទៅធ្វើកា​រដោះស្រាយ​ឲ្យទាន់ស​ភាពការណ៍​ដែល​ប្រជាពលរដ្ឋត្រូវការ និងឆ្លើយតបតាមសំណូមពររបស់ពួកគាត់ ឈរលើមូលដ្ឋានជំនឿជឿជាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3623 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51330 នាក់
ខែនេះ :
509763 នាក់
3 ខែនេះ :
1049622 នាក់
សរុប :
17644715 នាក់