ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងសងខាង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
Mi,20 November 2019 (Time 10:34 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 430នាក់)


រាជធានីភ្នំពេញ៖កាលពីវេ​លា១១និង​២០នាទី ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង​ ម៉ូតូនិងម៉ូតូ បុកគ្នាពេញ​ទំហឹង បណ្តាល​ឲ្យរងរបួសធ្ងន់ស្រាល​ទាំងសងខាង បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែក​ម៉ូតូទាំងពីរង​ការខូចខាត​យ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងនឹងផ្លូវលេខ៩០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែង​កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកស្កុប​ពីពណ៌​ស ពាក់ស្លាក​លេខ1CL 6385 ដែលធ្វើដំណើ​រពីរនាក់ប្ដីប្រពន្ធ​ក្នុងទិសដៅ​ពីត្បូង​ទៅជើង លុះមកដល់​ត្រង់​ចំណុចកើតហេតុមានម៉ូតូម៉ាកសងសេ១២៥ មួយគ្រឿង​ពាក់ស្លាកលេខភ្នំពេញ1BA 6989​បើក​បរ​ដោយបុរសម្នាក់បញ្ជាស​ទិសគ្នាបាន​បុកពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូស្កុបពី រងរបួសធ្ងន់​បាក់ដៃម្ខាង​(ប្តី) នឹងប្រពន្ធរងរបួសស្រាល។រីឯម្ខាងទៀតរង​របួសធ្ងន់​ត្រូវបានបញ្ជូន​ទៅមន្ទី​ពេទ្យភ្លាមៗ​ទាំងបីនាក់ ចំនែកម៉ូតូរងខូចខាតយ៉ាងដំ​ណំទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិ​ច្ចមូលដ្ឋានបានមកដល់ទាក់ទង​ទៅសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង​យកម៉ូតូទាំងពីរ​ទៅរក្សាទុកនៅសា​លាខណ្ឌដូនពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5154 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
142292 នាក់
ខែនេះ :
516049 នាក់
3 ខែនេះ :
1112252 នាក់
សរុប :
17634306 នាក់