ជនសង្ស័យ ប្រុស ស្រីចំនួន២នាក់ រួមនឹងថ្នាំញៀនចំនួន១៨កញ្ចប់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បញ្ជូនទៅតុលាការ
ខេត្តត្បូងឃ្មុំ៖មុខសញ្ញាជួញដូរ និងចែកចាយនូវសារធាតុញៀន ដោយខុសច្បាប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល ស្រឡប់ ធ្វើការឃាត់ខ្លួន ខណៈពេលចុះល្បាតឆែកឆេរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុច ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១៣ និង៣០នាទី រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានដកហូតបានថ្នាំញៀន ជាច្រើនកញ្ចប់ និងជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿងផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់
ទី១.ឈ្មោះ មាប់ សិលា ហៅមេឃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិអណ្តូងពក ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ទី២.ឈ្មោះ ម៉ៅ វិជ្ជរ៉ា ហៅ អាដា ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិរាវ ឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបាននូវវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាថ្នាំញៀនចំនួន១៨កញ្ចប់ និងជញ្ជីងអេឡិចត្រូនិច០១គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់បន្ត៕