ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលស្រុកសណ្ដាន់ អំ​ពាវនាវ ដល់ប្រ​ជាពលរដ្ឋចោល​សំរាមឲ្យ​បានត្រឹមត្រូវ និង​ត្រូវចូ​លរួមស​ម្អាត​បរិស្ថាន អនាម័យទាំង​អស់គ្នា
Mi,20 November 2019 (Time 09:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 361នាក់)


ខេត្ត​កំពង់ធំ៖កាលណពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលស្រុក​សណ្ដាន់ដឹកនាំដោយលោក គង់ សុភា អភិបាលរង​ សហការជាមួយនឹងអង្គការអាដ្រា ​ប្រចាំខេត្តកំពង់ធំ បាន​រៀបចំកម្មវិធីស្វែង​យល់អំពី​អនាម័យ និងបរិស្ថា ដោយមានការជួយ​ឧបត្ថម្ភគាំទ្រពីអង្គការ​អាដ្រាកម្ពុជា គម្រោងអោប (លើក​កម្ពស់សុខភាពម្តាយនិងទារក) នៅភូមិស្រែវា​លកើត ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំព​ង់​ធំ ដោយមានការចូលរួម​ពីកងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុ​សិស្សជាង​៣០០នាក់។

លោក កែន ចំរើន អនុប្រធា​នអង្គការអាដ្រាគម្រោងអោប ប្រចាំស្រុកសណ្តាន់ បានលើកឡើងថា កម្មវិធីស្វែង​យល់អំពីអនាម័យ និងបរិស្ថានមានគោលបំណង៤រួមមាន៖
១៖ផ្ដល់ចំណេះដឹងដោយ​បង្ហាញពីបញ្ហា ដែលបណ្ដាលមកពីអនាម័យ និងបរិស្ថានមិន​ល្អនៅក្នុងស​ហគមន៍គោលដៅ នៃស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
២៖លើក​ទឹកចិត្តសហ​គមន៍ឲ្យផ្លា​ស់ប្ដូរអាកប្បកិរិយា មានសុខភាពល្អនិងរុងរឿងនាពេលអនាគត។
៣៖​កំណត់និងគ្រប់គ្រងកាកសំណល់ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ។
៤៖​អ្នកចូលរួម​យល់យ៉ាងច្បាស់លា​ស់អំពីរបៀបលាងដៃ ឲ្យបានត្រឹមត្រូវមុនពេលចម្អិនអាហារ មុន​និង​ក្រោយ​បំបៅទារក និងបន្ទាប់ពីលាងសម្អាតរន្ធគូថ ឬបន្ទាប់ចេញពីបង្គន់។

លោក គង់ សុភា បានលើកឡើងថា ​ការចូលរួមលើកកម្ពស់អនាម័យ និងបរិស្ថាននៅក្នុងសហគមន៍ ពិតជាមាន​សារៈសំខាន់ណាស់ជាពិសេសការប្រមូលសំរាម នៅតាមសាលារៀន នៅតាមផ្ទះ តាមដ​ងផ្លូវសាធារណៈ ក៏ដូចជារម​ណីយដ្ឋាន និងកន្លែងផ្សេងៗទៀត។​

លោកបញ្ជាក់ថា សំរាមនិងកាកសំណល់ជាច្រើន អា​ចជាប្រភពជំងឺ និងប៉ះពាល់​ដល់សុខភាព​មនុស្ស សត្វនិងការ​លូតលាស់របស់រុក្ខជាតិ ប្រសិនបើផ្ទះស្អាត ភូមិស្អាត ធ្វើឲ្យមានសុខភាពល្អ ចៀស​ផុតពី​ជំងឺដង្កាត់ផ្សេងៗបានមួ​យកម្រិត ម្យ៉ាងវិញទៀត នៅតាមតំបន់រមណីយដ្ឋាននានា ក៏អាច​ជួយ​ទាក់ទាញភ្ញៀវទេសចរ ចូលមកកំសាន្ត និងអាចធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ប្រសើរឡើង​បានមួយ​កម្រិតផងដែរ។

ក្នុងឱកាសនោះ​លោកបានសំណូមពរ ប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃ​ឱ្យបានស្អាត​ជារៀងរាល់​ថ្ងៃ មុនពេលញ៉ាំ​អាហារ និងក្រោយប្រើប្រាស់បង្គន់ ត្រូវញាំទឹកសុវត្ថិ​ភាពគ្រប់ពេល និងគ្រប់ទីកន្លែង សម្អាត​បរិស្ថានជុំវិញផ្ទះ ភូមិ និងចូលរួមសម្អាតបរិស្ថាននៅតាមទីសាធារណៈ ដូចជាចូល​រួមកាត់​បន្ថយការចោលសំរាម ពាសវាលពាសកាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3924 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51631 នាក់
ខែនេះ :
510064 នាក់
3 ខែនេះ :
1049923 នាក់
សរុប :
17645016 នាក់