ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឥទ្ធិពលគ្រឿងញៀន បានធ្វើ​ឲ្យយុវជនម្នាក់ប្រើហឹង្សាក្នុង​គ្រួ​សារ ត្រូវម្ដាយប្ដឹង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន
Mi,20 November 2019 (Time 08:58 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 430នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំងអន្តរាគមន៍ក​ងរាជអាវុធហត្ថខេត្ត សហការជាមួយក​ម្លាំងការិយាល័​យ​ប្រឆាំ​ងការជួញ​ដូរមនុស្ស ដឹកនាំដោយ​លោកវរសេនីយ៍ត្រី ធឿង វាសនា  នាយការិយាល័​យប្រ​ឆាំងការជួញដូរមនុស្ស កាល​ពី​ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង ០​០នាទី បានចុះ​ប្រតិ​បត្តិការបង្រ្កាប​ករណី ហឹង្សាក្នុងគ្រួសារ និងប្រើប្រាស់សារ​ធាតុញៀនដោយខុសច្បាប់ដោយ​ឃាត់ខ្លួន​ជនសង្ស័យបានចំនួន០១នាក់ នៅចំណុច​ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

លោកវរសេនីយ៍ត្រី ធឿង វាសនា បានឲ្យដឹងថា៖យោងពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះឈ្មោះ ពេជ្រ ​ម៉ាលេវី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្តាយរបស់ជនសង្ស័យ បច្ចុប្បន្ន​ស្នាក់នៅក្នុ​ងភូមិ/សង្កាត់ កើតហេ​តុខាងលើ បានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះ លី ចាន់យីន ភេទប្រុស អាយុ២​៥ឆ្នាំ ត្រូវជាកូន​បង្កើតរបស់ខ្លួន និងជាមនុស្ស​ញៀនថ្នាំ តែងអុ​កឡុករំខានអ្នកផ្ទះ រករឿងជេរ​ប្រ​មាថម្តា​យ និង​ជាក់ស្តែងនៅ​ថ្ងៃកើត​ហេតុ ជនសង្ស័យ​បានរករឿងប្អូនស្រី និងរូបគាត់ជាម្តាយ ហើយ​ថែមទាំងយកកាំបិតដេញ​ចាក់ប្អូនស្រីទៀតផង។

ក្រោយទទួលបា​នពាក្យបណ្តឹង កម្លាំងអន្តរា​គមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយ​កម្លាំងជំនា​ញបា​នចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីយក​មកសាកសួរ។ក្រោយពីបញ្ចប់ការស៊ើបអង្កេត  តា​មការបំភ្លឺរបស់ជនរងគ្រោះ និងតាម​ចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយ​ នៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ហិង្សា​ក្នុងគ្រួសារ និងប្រើប្រាស់​នូវសារធាតុញៀនដោយខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន​កម្លាំងជំនាញការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស​កងរាជ​អាវុធ​ហត្ថ​ខេត្ត កសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4536 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
52243 នាក់
ខែនេះ :
510676 នាក់
3 ខែនេះ :
1050535 នាក់
សរុប :
17645628 នាក់