ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាល​ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជន​សង្ស័យម្នាក់ ពាក់ពន្ឋ័ករណីឆក់ទូរសព្ទ័ដៃ
Di,19 November 2019 (Time 06:23 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


រាជធានីភ្នំពេញ៖កាលពីវេលាម៉ោ​ងជាង១៦ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍រដ្ឋ​បាលអូរបែកក្អម បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចមុខក្រុមហ៊ុន​ណុងហឹប​ហ្វានែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ពន្ឋ័​ករណី​ឆក់ទូរសព្ទ័ដៃពីជន​រងគ្រោះ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ លី តិចឃាង  ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារ​ធាតុញៀន)។ចំណែកជ​នរងគ្រោះមាន ឈ្មោះ ពេជ្រ វន្ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបុគ្គលិ​ក​ក្រុមហ៊ុនណុងហឹបហ្វានែន ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៩៥E១  ផ្លូវ១៣២ ភូមិ៥ សង្កាត់ទឹក​ល្អក់១ ខណ្ឌដូនពេញ ។ 

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងឈរ​និយាយទូរស័ព្ទ ស្រាប់តែលេចមុខ​ជនសង្ស័យជិះម៉ូតូមកដល់ ក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបាន​សម្រេច ហើយព្យា​យាមជិះរត់ក៏ជ្រុលទៅបុក និងម៉ូតូអ្នកដំណើរបណ្តាលអោយដួល ហើយជនរងគ្រោះ​ស្រែកថាចោរៗ កប​ជួនសមត្ថកិច្ចប៉ុស្តិ៍កំពុង​ល្បាត នៅគោកដៅក្បែនោះ ចេញមកជួយឃាត់ខ្លួនបានតែម្តង។

សម្ភារៈ​បន្សល់ទុកដែលសមត្ថកិច្ចដកហូតបានរួមមាន​៖ទូរសព្ទ័ដៃ០១គ្រឿងម៉ាកណូគាហ្វាយភ្លើស ប្រគល់ឲ្យជនរងគ្រោះវិញ,ម៉ូតូ០១គ្រឿងម៉ាកនិចផលិតឆ្នាំ២០២០ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ-8358 របស់ជនសង្ស័យ។  

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ​ដើម្បីអនុវត្តតាមនិតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3479 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51186 នាក់
ខែនេះ :
509619 នាក់
3 ខែនេះ :
1049478 នាក់
សរុប :
17644571 នាក់