ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះអ្នកលក់ឥវ៉ាន់ចាបហួយ ១ខ្នងត្រូវអគ្គភ័យឆាបឆេះ អស់ទាំងស្រុង ដោយសា​ភ្លើងចង្ក្រាន​ខ្ទាតប៉ះចំកាដុងប្រេង
Di,19 November 2019 (Time 04:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 404នាក់)


ខេត្តបាត់ដំបង៖កាលពីវេលាម៉ោង៥និង០០នាទីទាបភ្លឺ ​ថ្ងៃទី​១៩ ខែវិច្ឆិ​កា ឆ្នាំ២០១៩ មាន​ករណី​អគ្គីភ័យមួយ​បានលេបត្របាក់​ផ្ទះអ្នកលក់ឥវ៉ាន់ចាប់ហួយ​មួយ១ខ្នង​ ស្ថិត​នៅ​ក្នុង​ភូមិបឹងរាំង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បណ្តាល​ឲ្យឆាបឆេះអស់​ទាំង​ស្រុង​ តែមិនមាន​ប៉ះពាល់ដ​ល់អាយុជីវិតមនុស្សទេ​។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិកា​រនគនរបាល​ស្រុកគាស់ក្រឡ​បានប្រាប់អ្នក​យកព័​ត៌មានឲ្យដឹងថា៖ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយសា​ភ្លើងចង្ក្រាន​ខ្ទាតប៉ះ​ចំ​កាដុង​ប្រេង​នេះមាន​ទំហំ៦គុណ៧ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ សុំ សាវុន ភេទប្រុស អាយុ៤០ មុខរបរលក់ដូរ មានទីលំរស់​ក្នុងភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្តថា​៖បើយោងតា​មការបញ្ជាក់​ពីម្ចាស់ផ្ទះ​ខាងលើបានប្រាប់​ថា មុនដំបូងឡើយមកពីភ្លើង​ចង្រ្កានខ្ទៀតចំកាដុងសាំង ដែល​នៅជាប់​នឹងផ្ទះ​បាយទើប​បានជាមាន​ករណីនេះកើតឡើងតែម្តង។

លោកបញ្ជាក់ថា​៖នៅក្នុងហេតុការណ៍​អគ្គីភ័យឆាបឆេះផ្ទះ​នេះ​ដែរសរុបកា​រនៃការខូច​ខាតឆេះរួមមាន​៖លុយខ្មែរអស់១០លានរៀល,លុយបាតចំនួន២០០០បាត,ឥវ៉ាន់​ចាប់ហួយ​សរុបប្រមាណ៨០លានរៀល(ប៉ែតសិបលានរៀល)។
លោកអធិការបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រតិបត្តិការណ៍ជួយសង្គ្រោះនេះដែរបាន ប្រើប្រាស់​ឡានពន្លត់អគ្គីភ័យអស់ចំនួន៣ឡានស្មើនឹង១៨គីប និង​ឡានដឹក​ទឹករបស់​ក្រុមហ៊ុន ណឹម ម៉េង ១ឡានស្មើនឹង១២​គីបសរុប​ប្រើប្រាស់ទឹកអស់៣០​ម៉ែត្រគីប​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2431 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50138 នាក់
ខែនេះ :
508571 នាក់
3 ខែនេះ :
1048430 នាក់
សរុប :
17643523 នាក់