ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សិក្ខាសាលា​ផ្សព្វផ្សាយគោលន​យោបាយ និងឯកសារគតិយុត្តពា​ក់ព័ន្ធការគ្រប់​គ្រង និងអភិវឌ្ឍ​តំ​បន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាព
Di,19 November 2019 (Time 03:34 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


ខេត្តកំពត៖នៅសណ្ឋាគារកំពតឌីយ៉ាម៉ងខេត្តកំព​តកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩​ អគ្គ​លេខាធិការដ្ឋាននៃគ​ណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបើកអង្គ​សិក្ខាសាលាមួយស្ដីពីការផ្សព្វផ្សាយគោលនយោបាយនិងឯកសារគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងនិងអភិវឌ្ឍតំប​ន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព។

សិក្ខាសាលានេះមានរយៈ​ពេលមួយព្រឹកនិងមានសមាជិកចូលរួម ពីថ្នាក់ដឹកនាំនៃអាជ្ញាធរក្រុង​ស្រុកឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្តនិងអាជីវករសរុបប្រមាណ ១២០ នាក់ ក្រោមអធិបតីភាព លោក​ ហង្សសុត សំភារ អនុរដ្ឋលេខាធិកា​រក្រសួងរៀបចំដែន​ដីនគរូបនីយកម្មនិង​សំណង់​និងជាអគ្គ​លេខាធិការរងនៃគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តំណាង​ឯកឧត្តម​ឧបនា​យ​ករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ និង​ លោក នៃ​ គង់ អភិបាល​រងខេត្តតំណាង​ឯកឧត្តម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត។

លោក​នៃ គង់ អ​ភិបាលរងខេត្តបានចាត់ទុកអង្គសិក្ខាសាលាពេលនេះពិតជាមានសារៈសំខាន់ ពិសេ​សឱ្យដល់​អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ​និងអាជីវករដែលប្រក​បមុខរបររក​ស៊ីអភិវឌ្ឍដីនិងសំណង់នៅខេត្តកំពត បានកាន់តែយល់ដឹងស៊ីជម្រៅអំពីលិខិតបទដ្ឋានគតិយុត្ត យន្តការ ការ​ងារនីតិវិធីនិងសំណុំបែបបទស្នើសុំលិខិតអនុញ្ញាតអភិវឌ្ឍដី លិខិតអនុញ្ញាតសាងសង់ ការប្ដូរប្រភេទដីការកែសម្រួលក្បាលដីនឹងការស្នើសុំធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ។

មានប្រសាសន៍បើកអង្គសិ​ក្ខាសាលា លោក ហង្សសុត សំភារ អនុរដ្ឋលេខាធិការក្រសួង រៀបចំដែន​ដីនគរូបនីយកម្មនិងសំណង់បានបញ្ជាក់ថា ការងាររៀបចំដែនដីនគរូបនីយកម្ម និងសំណង់​គឺមិន​ត្រឹមតែរួមចំណែក យ៉ាងសំខាន់ ក្នុងការធានាអភិវឌ្ឍន៍និងការអភិរក្សប្រកបដោយចីរភាព តុល្យភាព​និងសមធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានរួមចំណែកយ៉ាងសំខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជាតាមរយៈ​កំណើននៃការអភិវឌ្ឍ និ​ងការសាងសង់ជារៀង​រាល់ឆ្នាំជាកាតជាក់ស្ដែងក្នុង១ទសវត្សរ៍​ចុងក្រោយនេះកំណើន​សេដ្ឋកិច្ចកម្ពុជារក្សា​បានស្ថេរ​ភាពប្រ​មាណ៧% ក្នុងមួយឆ្នាំ ចំណូលមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី ១៥៤៨ល្លារក្នុងឆ្នាំ ២០១៨ និងប៉ាន់ស្មានឡើងដល់១៦៧៩ ដុល្លារក្នុងឆ្នាំ២០១៩និងអត្រាភាពក្រីក្រក្រោម១០% នឹងបន្តថយ​ចុះក្នុងអត្រា ១ភាគរយប្រចាំឆ្នាំ។

លោកហង្សសុត សំភារ ក៏បានឱ្យដឹងទៀតថាការអនុវត្តគោលនយោបាយជាតិស្ដីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជាគឺយើងផ្អែកលើយុទ្ធសាស្ត្រចតុកោណនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបា​ល ដោយរាជរដ្ឋាភិបាលបានសិក្សានិងកំណត់ច្បាស់លាស់អំពីយន្តការនីតិវិធី បទប្បញ្ញត្តិ និង​ផែន​ការអភិវឌ្ឍន៍ប្រទាក់ក្រឡាគ្នាសំដៅ​ធានាថាដែនដី​នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​គ្រប់គ្រង​ប្រើប្រាស់ការពារនិងអភិវឌ្ឍន៍​ប្រកបដោយប្រសិទ្ធភាព ចីរភាព សមធម៌និងសមាហរណ​កម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេ​ដ្ឋកិច្ចសង្គម ការធានាស​ន្តិសុខស្បៀង កិច្ចការពារជាតិ និងលំនឹ​ងធម្មជាតិ​។

លោកអនុរដ្ឋ​លេខាធិការ​ក៏បានឱ្យដឹងនូវខ្លឹមសារនៃអង្គសិក្ខា​សាលាពេលនេះគឺក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ ពីគោលការណ៍ណែ​នាំ អភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា គោលកា​រណ៍ណែនាំអភិវឌ្ឍន៍​រមណីយដ្ឋានឆ្នេរសមុទ្រ និងការគ្រប់គ្រងឆ្នេរខ្សាច់កម្សាន្ត ការអភិរ​ក្សជីវៈចម្រុះសមុទ្រ និងតំបន់ឆ្នេរសមុទ្រ តាមរយៈការបង្កើតឧទ្យានជាតិសមុទ្រ និងការគ្រប់​គ្រង​សំណល់រឹង-រាវនៅតំបន់ឆ្នេរសមុទ្រស​ម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រកម្ពុជាប្រកប​ដោយចីរភាព ជូនដល់អាជ្ញាធរខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក ឃុំ សង្កាត់ភូមិ និងផ្នែកឯកជននៃខេត្តកំពត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3443 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51150 នាក់
ខែនេះ :
509583 នាក់
3 ខែនេះ :
1049442 នាក់
សរុប :
17644535 នាក់