ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំព​ត ធ្វើពិធីក្រុងពាលីសុំសេចក្ដី​សុខចម្រើន ក្នុងឱកាស នៃពិធីបុណ្យ​សមុទ្រដែល​ឈានចូល​មកដល់ ​នៅ​ចុងឆ្នាំ២០១៩នេះ
Di,19 November 2019 (Time 03:00 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 439នាក់)


ខេត្តកំពត៖​នៅសល់តែរយៈពេលប្រមាណជាង៣០ ថ្ងៃទៀតប៉ុណ្ណោះក្នុងការត្រៀម​ឆ្ពោះទៅ​កាន់ព្រឹត្តិ​ការណ៍នៃពិធីបុណ្យសមុទ្រលើកទី៨ជុំទី២ដែលខេត្តកំពតត្រូវទទួលធ្វើជាម្ចាស់ផ្ទះ។
 
ដើម្បីកា​ររៀបចំពិធីបុណ្យទេសចរណ៍ដ៏ធំមួយនេះនៅចុងឆ្នាំ២០១៩ ឱ្យទទួលបានលទ្ធផលល្អតាម​ការរំពឹងទុកទាំងការរៀបចំពិធីក៏ដូចការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ​ផងនោះ នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ​២០១៩​ លោក ជាវ តាយ អភិបាល​នៃ​គណៈអភិបាលខេត្ត និងលោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការ​ចូលរួមពី​ថ្នាក់​ដឹកនាំខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តនិង​អាជ្ញា​ធរ​ក្រុង ស្រុក ទាំង៨​ រួមនឹងលោកយាយ លោកតា ប្រជាពលរដ្ឋក្នុងខេត្ត បានរួមគ្នា​អញ្ជើញ​ធ្វើពិធីក្រុងពាលីសម្រាប់ថ្នាក់ខេត្តដើម្បីបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដីសុំសេចក្ដីសុខគ្រប់ប្រការ ជា​ពិសេស​ការរក្សា​បាននូវ សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ក៏ដូច​ប្រជាពលរដ្ឋ​និងភ្ញៀវទេសចរណ៍​ជាតិ​-អន្តរជាតិ​ចូលរួម​កម្សាន្តប្រកបដោយ​ការសប្បាយរីករាយនិងលទ្ធផល​ល្អប្រ​សើតាមការ​រំពឹង​ទុក។​
 
ពិធីក្រុងពាលីបានប្រព្រឹត្តទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនាដោយមានការនិមន្តព្រះសង្ឃដែលជាមេគណខេត្តទាំងពីរគណៈ និងមន្ត្រីសង្ឃតាមឋានានុក្រមក្នុងខេត្ត ដើម្បីសូត្រម​ន្តប្រោះព្រំលើ​ករា​សីផងដែរ។
 
សូមបញ្ជាក់ថា៖ ពិធី​បុណ្យសមុទ្រ​លើកទី៨ជុំទី២​ដែលខេត្តកំពត​ត្រៀមលក្ខណៈ ធ្វើជាម្ចាស់ផ្ទះ ត្រូវ​បានរាជរដ្ឋាភិបាលកំណត់ធ្វើឡើងនៅថ្ងៃទី ២០.២១.២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតី​ភាពដ៏ខ្ពង់​ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជានិ​ងសម្ដេចគតិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។
ដូច្នេះដើម្បីត្រៀមលក្ខណៈ​ធ្វើឱ្យព្រឹត្តិការណ៍នៃពិធីបុណ្យ​ដ៏ធំមួយនេះមានលក្ខណៈល្អប្លែក​ជាង​បណ្ដា​ឆ្នាំមុនៗនៅតាម​បណ្ដាខេត្តជាប់​សមុទ្រទាំងបួននៃ​ប្រទេសកម្ពុជាឱ្យបានតាមការ​ណែនាំនិង​រំពឹង​ទុករបស់ថ្នាក់ជាតិ។
 
ជាមួយនេះរដ្ឋបាលខេត្តកំពតបាន និងកំពុងយកចិត្តទុកដាក់យ៉ាងមមារញឹករៀបចំ និងកសាងនូវ​ហេ​ដ្ឋារច​នាសម្ព័ន្ធរួមនិងការរៀបចំសណ្ដាប់ធ្នាប់​សាធារណៈសោភ័ណ​ភាពអនាម័យក្រុង​ដោយធ្វើ​យ៉ាង​ណាឱ្យព្រឹត្តិការណ៍នៃពិធីបុណ្យទេស​ចរណ៍ធំមួយនេះនៅខេត្តកំពតទទួល​បានលទ្ធ​ផលដ៏​គាប់ប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2939 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
50646 នាក់
ខែនេះ :
509079 នាក់
3 ខែនេះ :
1048938 នាក់
សរុប :
17644031 នាក់