ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គ​បំប៉ន​នាយ​ទាហាន​គ្រប់គ្រង​ពីថ្នាក់ក្រុម​ដល់ថ្នាក់វរសេនាតូច​ជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ខេត្តកំពង់ឆ្នាំ​ង
Di,19 November 2019 (Time 02:23 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 376នាក់)


ខេត្តកំពង់ឆ្នាំង៖នា​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន​នាយទាហាន​គ្រប់គ្រងពីថ្នាក់ក្រុមដល់ថ្នាក់វរសេនាតូចជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង ដោយ​មានការអញ្ជើញចូលរួមពី​សំណាក់មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយក នាយក​រមជ្ឈមណ្ឌល នាយការិយាល័យ និងសិក្ខាកាមជាច្រើនរូប។

នាយឧ​ត្តមសេនីយ៍ សៅ សុខា តែងតែលើក​ឡើងថា កងរាជអាវុធហត្ថ បានយ​កចិត្តទុក​ដាក់ធ្វើកំ​ណែ​ទម្រង់ ហើយក្នុងការធ្វើកំ​ណែទម្រង់បានយកការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន ធ្វើជា​មូលដ្ឋានក្នុង​ការកសាងកងរាជអាវុធហត្ថ ដើម្បីធានារ៉ាប់រងដោយប្រសិទ្ធភាព និងភាព​ស័ក្តិសិទ្ធ ការអនុវត្តនូវតួនាទី ភារកិច្ចស្នូល​របស់ខ្លួន។
កងរាជអាវុធហត្ថទាំងអស់ត្រូវប្តូរផ្តាច់កា​រពារច្បាប់រដ្ឋធម្មនុញ្ញ ការពារសន្តិភាព ឯករាជ្យ បូរណភាព អធិបតេ​យ្យភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បង្ក្រាបរាល់បទល្មើស ពង្រឹង​កា​រអនុវត្តច្បាប់ ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ការពារសិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យសេរីពហុបក្ស៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3888 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51595 នាក់
ខែនេះ :
510028 នាក់
3 ខែនេះ :
1049887 នាក់
សរុប :
17644980 នាក់