ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ​ខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ និងព្រះមន្ត្រី​សង្ឃទាំង៨ ក្រុង ស្រុក
Fr,01 November 2019 (Time 05:20 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 400នាក់)


ខេត្តស្វាយរៀង៖ឯ​កឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគ​ណៈកម្មាធិ​កា​រសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកា នៃគ​ណៈកម្មាធិកា​រសាខា នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២​០១៩ នេះ បានទទួលអំណោយមនុស្សធម៌ ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈ​ថ្នាក់កិត្តិយ​ស និងជាព្រះមេគណខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃខេត្ត និងព្រះមន្ត្រីសង្ឃទាំង ៨ ក្រុង ស្រុក។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរព្រះគុណដ៏​ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះសង្ឃគ្រប់អង្គ ដែលនេះជាការលើកទឹក​ចិត្ត​យ៉ាង​ធំធេង​ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកអំណោយទាំងនេះ ទៅចាត់ចែងប្រ​គល់​ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់។

បើយោងតាមរបាយ​ការណ៍ពីអនុសាខាក្រុង ស្រុកទាំង៨ ឃើញថា ព្រះអនុគណ និងមន្ត្រីសង្ឃនៅ​តាម​វត្តក្នុងក្រុង ស្រុក នីមួយៗតែងតែបានយកទេយ្យទានជាស្បៀង សម្ភារ និងថវិកា យកទៅប្រគ​ល់​ជូនដល់អនុសាខា ដើម្បីដោះស្រាយឆ្លើយតបដល់ប្រជាពលរដ្ឋនៅតាមសហគមន៍បាន ទទួល​លទ្ធ​ផល​ល្អប្រសើរក្នុងចលនាកាកបាទក្រហម ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃ​សាខា​កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរ ព្រះសង្ឃគ្រប់ព្រះអង្គ សូម​មានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីក​ចម្រើនតរៀងទៅ។

អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ទទួលបានរួមមាន៖អង្ករ​ចំនួន១.១០០ គ.ក្រ,មី៤១ កេស,ទឹកស៊ីអ៊ីវ១១យួរ កន្លះ,ទឹកត្រី៥យួរ,បាឡុង៤ និងថវិកា ចំនួន​៤.០០០.០០០រៀល ដល់សាខាសម្រាប់ត្រៀមបម្រុងឆ្លើយ​តបនៅពេលមានគ្រោះមហន្ត​រាយកើត​ឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3371 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51078 នាក់
ខែនេះ :
509511 នាក់
3 ខែនេះ :
1049370 នាក់
សរុប :
17644463 នាក់