ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យចំនួន០​២នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន
Fr,01 November 2019 (Time 04:59 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 481នាក់)


ខេត្តក្រចេះ​៖ដោយអនុវត្តតាមបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជ​អាវុធហត្ថខេត្តក្រចេះ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កង​រាជ​អាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោ​កវរសេនីយ៍ត្រី ផាត សុភក្រ្ត័វាសនា មេបញ្ជាការ ដោយ​មានការ​សម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យបានចំនួន០​២នាក់ ពាក់ពន្ឋ័ករណីជួញដូរ ឬប្រើស​ប្រាស់ដោយ​ខុសច្បាប់នូវ​សារធាតុញៀន នៅចំណុចភូមិសាស្រ្ត ស្រុកឆ្លូង ខេត្តក្រចេះ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនបនោះរួមមាន ឈ្មោះ ស៊ិប រ៉សេ​ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម និងឈ្មោះ ស្លេស គាត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
វត្ថុតាងដកហូត​បាន​រួមមាន:ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀន​ចំនួន១​២​កញ្ចប់,ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈស្រាប់សេពមួយចំនួន។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង​មន្ត្រី​ជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូ​នទៅតុលាការ ដើម្បី​ចាត់កា​របន្ត​តាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3635 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51342 នាក់
ខែនេះ :
509775 នាក់
3 ខែនេះ :
1049634 នាក់
សរុប :
17644727 នាក់