ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបា​លខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈកម្មការ​ និងអនុគណៈកម្មការខេត្ត រៀបចំបុណ្យ​សមុទ្រ​លើកទី៨ ជុំទី២ ឆ្នាំ២០១៩
Thu,10 October 2019 (Time 12:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 396នាក់)


ខេត្តកំពត៖​នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០​ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បាន​ដឹកនាំកិច្ច​ប្រជុំ​គណៈ​កម្មការ និងអនុគណៈកម្មការខេត្ត រៀបចំបុណ្យស​មុទ្រលើកទី៨ ជុំទី២ ឆ្នាំ២០១៩ខាងមុខនេះ​។

ក្នុងកិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងជាប្រ​ធា​នអនុគណៈកម្មការរៀបចំបុណ្យសមុទ្រ លោកស្នងការនគរបាលដ្ឋានខេត្ត លោកបញ្ជាការក​ងរាជអាវុធហត្ថ​ខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត លោក លោកស្រីនាយក នាយក​រងរដ្ឋបាលសាលាខេត្ត លោកប្រធានមូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ និងនាយកដ្ឋានន​គរបាលព្រំដែនទឹក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោក លោកស្រីនាយ​កទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តសរុបចំនួន៩៩នាក់​។


ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ណែនាំដែលមានដូចខាងក្រោម៖
១-ស្នើលោកស្នង​ការនគរបាលខេត្ត ទំនាក់ទំនងជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការខ្ចី​រថយន្តស្ទូច ដើម្បីត្រៀមបង្ការក្នុងអំឡុងពិធីបុណ្យសមុទ្រខាងមុខនេះ។
២-​ស្នើលោកប្រធានមន្ទីរព័ត៌មាន រៀបចំអត្ថបទជូនដ​ល់អ្នកសារព័ត៌មាន និងវិទ្យុ ដើម្បីផ្សព្វផ្សាយ​អំពីព្រឹត្តិកា​រណ៍បុណ្យសមុទ្រ នៅខេត្តកំពតឲ្យបានទូលំទូលាយ។
៣-​ស្នើលោកប្រធានមន្ទីរសាធារណការ និ​ងដឹកជញ្ជូនខេត្ត ជួយសម្រួលដល់ហេដ្ឋារចនាស​ម្ព័ន្ធនៅ​ក្នុងខេត្ត និង​ត្រូវកំណត់ពេលជួបពិភាក្សាជាមួយ អ្នកវិនិយោគិនចិន ដែលកំពុងធ្វើផ្លូវជាតិលេខ៣ ដើម្បីពន្លឿន​ការស្ថាបនាផ្លូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721704 នាក់