ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សត្វប្រឺសមួយក្បាល បានងាប់តាមផ្លូវ ខណៈពេលសមត្ថកិច្ច ជួយសង្រ្គោះដឹកតាមរទេះ យក ទៅ ព្រលែង ក្នុងព្រៃវិញ
Tue,08 October 2019 (Time 07:00 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 477នាក់)


ខេត្តព្រះវិហារ៖ សត្វប្រឺសឈ្មោលមួយក្បាល បានរត់ចូលភូមិទាំងមានរបួស បានងាប់តាមផ្លូវ ខណៈ​ពេលដែល​សមត្ថកិច្ចជួយសង្រ្គោះ​ដឹកតាមរទេះ យកទៅព្រលែងក្នុងព្រៃវិញ​។
ហេតុការណ៍សត្វប្រឺសងាប់ ដែលជាប្រភេទសត្វកម្រនេះ បានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានឲ្យដឹងថា វេលា​ម៉ោង​៥ទៀប​ភ្លឺ ថ្ងៃខែខាងលើ​មាន​សត្វប្រឺសឈ្មោលមួយក្បាល បានរត់ចូលភូមិ ឃុំខាងលើ ទាំង​មានរ​បួស។ឃើញដូច្នេះប្រជាព​លរដ្ឋក្នុងភូមិ បានរាយការណ៍ប្រាប់សមត្ថកិច្ច និង​មន្ត្រីអភិរក្ស​សត្វព្រៃ ចុះទៅពិនិត្យ និងទទួល​ដើម្បីយកព្យាបាល និងព្រលែងក្នុងព្រៃវិញ។

លោកអធិការស្រុក បានបន្តទៀតថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋរួចមក សមត្ថកិច្ចនិ​ង​មន្ត្រីជំនាញ​អភិរក្សសត្វព្រៃ បានទៅដឹកសត្វប្រឺសនោះ ដើម្បីយកទៅព្យាបាល ក៏ប៉ុន្តែដោយ​សារកា​ររង់​ចាំពេទ្យ មកពីសៀមរាបយូរពេក សមត្ថកិច្ចក៏បានដឹកសត្វប្រឺសនោះ តាមរទេះ ដើម្បីយ​កទៅ​ព្រលែង នៅក្នុងព្រៃព្រះរការវិញ តែជាអកុសលសត្វប្រឺសនោះ ក៏បានងាប់តាមផ្លូវតែម្តង។

លោកអធិការ បានបន្ដទៀតថា ក្រោយពីសត្វប្រឺសនោះ បានងាប់តាមផ្លូវ សមត្ថកិច្ចបានដឹ​កយកម​កទុក​នៅអធិការស្រុកវិញ។
លោកបញ្ជាក់ថា ដោយសារអ្នកភូមិមានអបិ​យជំនឿ ក៏បានទៅនិមន្តព្រះសង្ឃ ដើម្បីធ្វើ​ការសូត្រ​មន្តបង្សុកូលឧទ្ទិសកុសលជូន​សត្វប្រឺសនេះ និងបានយកទៅកប់ ដែលបង្កឲ្យប្រជាពលរដ្ឋ និង​សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន មានការសោកស្តាយយ៉ាងខ្លាំង ចំពោះ​ការបាត់បង់​សត្វប្រឺសដ៏​កម្រមួយនេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3346 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
95714 នាក់
ខែនេះ :
511418 នាក់
3 ខែនេះ :
1120102 នាក់
សរុប :
17724866 នាក់