ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពត ចុះពិនិ​ត្យទីតាំងសាងសង់ ផ្លូវបេតុងអា​មេ (សរសៃដែក) ប្រវែង៣៩៦ម៉ែត្រ នៅ​សង្កាត់កំពង់បាយ
Wed,09 October 2019 (Time 01:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 467នាក់)


ខេត្តកំពត៖កាលពីរ​សៀល ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹក​នាំមន្ត្រីក្រោមឱវាតរួមមាន៖ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងកំពត លោកស្រីនាយ​កទីចាត់ការផែនការ និងវិនិយោគ មន្ត្រីជំនាញសាលាក្រុង ក្រុមប្រឹក្សាសង្កាត់កំពង់បាយ និងបង​ប្អូនប្រជាពលរដ្ឋសរុបចំនួន ប្រមាណជាង៥០នាក់ បានចុះពិនិត្យទីតាំងសាងសង់ផ្លូវបេតុងអាមេ (សរសៃដែក) ប្រវែង ៣៩៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅ​ភូមិកំពង់បាយ​ខាង​ជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (ផ្លូវម្លប់ឫស្សី)។ 

ក្នុងឱកា​សនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់លោកចៅសង្កាត់ និង​សប្បុរ​សជនរួសរាន់ក្នុងការបើកការដ្ឋានឲ្យបានឆាប់រហ័ស ដើម្បីឲ្យគម្រោង​នេះសាងសង់រួច​រាល់ជូនប្រជា​ព​លរដ្ឋ​ប្រើប្រាស់ និងត្រូវស្តារឡើងវិញនូវប្រព័ន្ធលូដែលមានស្រាប់នៅសងខាងផ្លូវនេះ និងធ្វើការ​សម្អាតព្រៃ ដើម្បីឲ្យមានសោភ័ណភាពនៅក្នុងទីក្រុង។

នៅពេលសា​ងសង់រួចរាល់ឯកឧត្តមអភិបាលខេត្ត នឹងបំពាក់បង្គោលភ្លើងបំភ្លឺតា​មដងផ្លូវនេះ​ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
509 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
92877 នាក់
ខែនេះ :
508581 នាក់
3 ខែនេះ :
1117265 នាក់
សរុប :
17722029 នាក់