ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើកដំណើរ​ការអនុវត្តគម្រោង"ជំនាន់ថ្មី" ​ធ្វើការជាមួយអង្គ​ការដៃគូ ក្នុងប្រទេសកម្ពុជា ដើម្បី​លើក​កម្ពស់​សិទ្ធិកុមារី និ​ងកុមារាលើ​កិច្ចកា​រពារកុមារ សុខភាពផ្លូវភេទ​ និងបន្តពូជ
Tue,08 October 2019 (Time 03:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 468នាក់)


ខេត្តស្ទឹងត្រែង​៖នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែ​តុលា ឆ្នាំ ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីបើក​ដំណើរការអនុវត្តគម្រោង "ជំនាន់ថ្មី" ធ្វើការជាមួយអង្គការដៃ​គូក្នុងប្រទេស​កម្ពុជាដើម្បីលើកកម្ពស់សិទ្ធិ កុមារី  និងកុមារាលើកិច្ចការពារកុមារ សុខភាពផ្លូវភេទ និងបន្តពូជ​នៅសាលប្រជុំសាលាខេត្ត។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ មេប៉ុស្តិ៍នគរបាលរដ្ឋបាល អង្គការដៃគូក្នុង និងក្រៅខេត្ត ព្រមទាំងប្អូនៗកុមារា កុមារី សរុបប្រមាណ ៩៥នាក់។

ឯកឧត្តម ម៉ុម សារឿន ​បានមានប្រសាសន៍បានគូសបញ្ជាក់ថា បញ្ហាយុវជន និងកុមារ គឺជាប្រធាន​បទមួយ​ដែលយើងទាំងអស់គ្នាត្រូវបន្តយកចិត្តទុកដាក់ ស្របពេលដែលប្រ​ទេសជាតិកំពុង​មាន​ការរីកវិវត្តន៍​រីកចម្រើន ជាពិសេសនៅ​តាមតំបន់ដាច់ស្រយាល ដោយហេតុថាពួគេពុំ​អាចរស់នៅ​ក្នុងស្ថាន​ភាពមួយដូចពីមុនទៀតបានឡើយ មានន័យថាពួគេត្រូវតែបានទទួល​ការថែទាំយ៉ាងល្អប្រ​សើរពីក្រុម​គ្រួសារ អាណាព្យាបាល និងសហគមន៍របស់ពួកគេ ពោលគឺត្រូវទទួលបាន​សិទ្ធិពេញ​ចេញ​របស់​ពួកគេ រួមមាន៖ សិទ្ធរស់រានមានជីវិត,សិទ្ធិក្នុងការអភិវឌ្ឍ,សិទ្ធិក្នុងការចូលរួម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3382 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
95750 នាក់
ខែនេះ :
511454 នាក់
3 ខែនេះ :
1120138 នាក់
សរុប :
17724902 នាក់