ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋសភាប្រជុំពិ​ភាក្សា អនុម័តសេ​ចក្តីព្រាងច្បាប់សំខាន់ៗ ស្តីពីសំណង់ ​ពាណិជ្ជកម្ម និងរ​បបស​ន្តិ​សុខសង្គម
Mon,07 October 2019 (Time 04:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 533នាក់)


រាជធានីភ្នំពេញ​៖នៅព្រឹកថ្ងៃចន្ទ ទី៧ ខែតុលាឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានបន្តដឹកនាំស​ម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤មាន សេចក្តីព្រាងច្បាប់ស្តីពី សំណង់។ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជ​កម្មតាមប្រព័ន្ធអេឡិចត្រូនិក។សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។និង សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ ដែលបានតាក់តែងឡើង នៅបរិបទដែលវិស័យសំណង់កំពុងរីកចម្រើន និងជាសសរស្តម្ភមួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់សំណង មាន២២ជំពូក និង១១១ មាត្រា មានសារប្រយោជន៍ ក្នុងការពង្រឹង​ការ​គ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធនិងការប្រតិបត្តិការទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិ​ភាព និងសណ្តាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសា​ធារណជន។ ចូលរួមពង្រឹងការ​គ្រប់គ្រងនគររូបនីយកម្មដោ​យអភិវឌ្ឍន៍ទីក្រុងឲ្យមាន​សោភ​ណ​ភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើក​កម្ពស់សុខុមា​លភាព​សា​ធារណៈ ជាដើម។

សេចក្តីព្រាង​ច្បាប់ស្តីពី ពាណិជ្ជកម្មតា​មប្រព័ន្ធអេឡិចត្រូនិក មាន១២ជំពូក និង៦៧មាត្រា។ ជាសេចក្តី​ព្រាងច្បាប់ ដែលនឹងផ្តល់វិធានជាមូលដ្ឋាន​ដ៏​សំខាន់ក្នុងការជំរុញ​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិកក្នុងក្រៅប្រទេសប្រកបដោយទំនុកចិត្ត ។សេចក្តីព្រាងនេះ នឹងចូលរួម​ចំណែកយ៉ាងស​កម្មក្នុងកា​រអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថា​ក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិ​យុត្តនា​នា ដែលគំាទ្រដល់សកម្មនិងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថល ចំាបាច់ត្រូ​វរៀបចំធ្វើ​បច្ចុប្ប​ន្នភាព ដើម្បីអាចបង្កើត​សេដ្ឋកិច្ចឌីជីថលរឹងមាំមួយព្រមទំាង​ត្រៀមទទួលយកនូវ​ការឈាន​មកដ​ល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។
សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់មាន១​១ជំពូក និង៥១មាត្រា។ជាសេចក្តីព្រាង​ច្បាប់​ដែ​លមានសារៈសំខាន់ក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើ និងការអនុវត្តមិនសុចរិត​របស់ពាណិជ្ជករក្នុងសកម្មភាពពាណិជ្ជកម្ម ការពារសិទ្ធិនិងផលប្រយោជន៍ អ្នកប្រើប្រាស់ គំាទ្រទី​ផ្សារ​ឲ្យ​មានការប្រកួតប្រជែងទំាងតម្លៃគុណភាពទំនិញនិងសេវា។

សេចក្តីព្រាង​ច្បាប់ស្តីពី របបសន្តិសុខសង្គម មាន១១ជំពូក ចែកចេញជា១០៧មាត្រា។ជាសេចក្តី​ព្រាងច្បា​ប់ដែលមានវិសាលភាពទូលំទូលាយ ដែលនឹងជំនួសឲ្យច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់​ជនទំាងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
សេចក្តីព្រាងច្បាប់របបសន្តិសុខសង្គមនេះ មានគោលបំ​ណងបង្កើតឲ្យមានរបបសន្តិសុខសង្គមមួយ តាមគោលការណ៍​សាមគ្គីធម៌សង្គម ដែលមាន៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែកថែទំាសុខភាព ផ្នែក​ហានិ​ភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គល​ដែល​ស្ថិតនៅក្រោមច្បាប់ស្តីពីការងារ គិតរួមទំាងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នក​បម្រើតា​មផ្ទះ ព្រមទំាងបុគ្គលស័្វយនិយោជន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
677 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93045 នាក់
ខែនេះ :
508749 នាក់
3 ខែនេះ :
1117433 នាក់
សរុប :
17722197 នាក់